ក្រុមហ៊ុន អេស ខេ សេវេន ខាមបូឌា ឯ.ក ឧបត្ថម្ភ អាល់កុលចំណុះ ១លីត្រ ៥០០កេសស្មើនឹង ៦.០០០ដប និងអាល់កុលចំណុះ ២លីត្រ ២០០កេសស្មើនឹង ១.២០០ដប ដល់កាកបាទក្រហមកម្ពុជា …!!

ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងទទួលអំណោយជា អាល់កុលចំណុះ ១លីត្រ ៥០០កេសស្មើនឹង ៦.០០០ដប និងអាល់កុលចំណុះ ២លីត្រ ២០០កេសស្មើនឹង ១.២០០ដប ពីលោក ស៊ិន ទីនណារ៉ា អគ្គនាយកក្រុមហ៊ុន អេស ខេ សេវេន ខាមបូឌា ឯ.ក ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោក ស៊ិន ទីនណារ៉ា អគ្គនាយកក្រុមហ៊ុន អេស ខេ សេវេន ខាមបូឌា ឯ.ក ដែលឧបត្ថម្ភអាល់កុលទាំងនេះជូនកាកបាទក្រហកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភអំណោយជាស្បៀង សម្ភារ និងថវិកាជូនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្កលក្ខណៈដល់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ ដោយ / គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner