គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា នៅកន្លែងកេីតហេតុតែមួយបង្កឲ្យមានបុរសម្នាក់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា នៅចំណុចស្តុប ណតព្រីតកែងនិងផ្លូវ២០០៤ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យ ហេតុការនេះកើតឡើងនៅវេលាម៉ោង១១ នឹង៤០នាទីយប់ថ្ងៃទី២៣ ខែមករាឆ្នាំ២០២០ តាមបណ្ដោយផ្លូវទ្រុងមាន  កែងផ្លូវ២០០៤ ត្រង់ស្តុបណតព្រីត សង្កាត់អូបែកក្អម  ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា  ដំបូងឡេីយមានរថយន្ត២គ្រឿងបានបុកគ្នានៅចំណុចពាក់កណ្ដាលស្តុបណតព្រីតកែងផ្លូវ២០០៤ ដោយរថយន្តបង្ក ម៉ាក  Scion ពណ៌ប្រផេះពាក់ស្លាក់លេខ  បាត់ដំបង.2B-6951 បេីកបរដោយបុរសម្នាក់នឹងអ្នករួមដំណេីរប្រុសស្រី៣នាក់ (សរុប៤នាក់)ក្នុងស្ថានភាពស្រវឹងទិសដៅពីកេីតទៅលិចបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក  Ford ranger ពណ៌ស ពាក់ស្លាក់លេខ  ភ្នំពេញ.2AB-7127 បេីកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជេីងពេញទំហឹងនៅចំណុចស្តុបណតព្រីត បន្ទាប់មកម្ចាស់រថយន្តទាំងសងខាងធ្វេីការចរចាគ្នាមិនត្រូវរូវគ្នា ។

បានប្រហែលជា៣០នាទីក្រោយមកក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក  ហុងដាឌ្រីមសេរីឆ្នាំ២០១៦ពណ៌ខ្មៅ ពាក់ស្លាក់លេខ  ភ្នំពេញ.1FP-6832 បេីកបរដោយបុរសម្នាក់ទិសដៅពីកេីតទៅលិចបានជ្រុលទៅបុករថយន្តកុងទីន័រ ពីក្រោយចំពេញទំហឹង  នៅពេលដែររថយន្តកុងទឺន័របានជាន់ហ្រ្វាំងមួយទំហឹងខណៈនៅខាងមុខមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងទឺន័រ ពាក់ស្លាក់លេខ  ភ្នំពេញ.3B-3004(ខាងមុខ)ភ្នំពេញ.4A1989(ខាងក្រោយ)  ពីក្រោយពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីពេទ្យតែជាអកុសលជនរងគ្រោះបានស្លាប់ខណៈ បញ្ជូនទៅដល់មន្ទីពេទ្យ។ ដោយឡែកតៃកុងរថយន្តកុងទឺន័របានរត់គេចខ្លួនបាត។ រីឯសពជនរងគ្រោះមានឈ្មោះ ជន់ វិចិត  អាយុ២៦ឆ្នាំ  ទីកន្លែងកំណេីតនៅស្រុករមាសហែក  ខេត្តស្វាយរៀង។

ក្រោយកេីតហេតុម្ចាស់រថយន្តទាំងសងខាងបានចរចាគ្នាត្រូវរូវដោយរថយន្តបង្កសងសំណងដោយជួសជុលឲ្យស្អាតដូចដេីមវិញ ដេីម្បីបញ្ជប់រឿង  ចំពោះរថយន្តកុងទឺន័រនឹងម៉ូតូត្រូវសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ  ដេីម្បីដោះស្រាយតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានយកដំកល់ទុកនៅវត្ថទឹកថ្លារងចាំសាច់ញ្ញាត្តិមកទទួលដេីម្បីធ្វេីបុណ្យតាមប្រពៃណី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner