រថយន្ត ពី គ្រឿងបុកបន្តកន្ទុយគ្នាបន្តទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណាំ
ភ្នំពេញ៖រថយន្តកុងតឺន័របើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តនិងកង់បីឥណ្ឌានៅខាងមុខកំពុងឈប់ភ្លើងស្តុបចរាចរណ៍បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំសំណាងល្អគ្មានអ្នករបួស
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២ខែមករាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយជិតនឹងស្តុបផ្សារដីហុយក្នុងសង្កាត់គោឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញ
ប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុឃើញកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខ 1HU-5683បើកបរដោយបុរសម្នាក់ក្នុងទិសដៅជើងទៅត្បួងស្របជាមួយរថយន្តមួយគ្រឿងទៀតម៉ាករេហ្វ័រពណ៍សពាក់ស្លាកលេខភ្នំពេញ 2AK-3513បើកបរជាលក្ខណៈគ្រួសារមកពីខាងក្រោយលុះមកដល់ចំណុចកើតហេតុខាងលើក៏ឃើញភ្លើងស្តុបសញ្ញាចរាចរណ៍ពណ៌ក្រហមក៏នាំគ្នាឈប់ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខព្រះសីហនុ 3A-2460បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាមកពីខាងក្រោយក្នុងល្បឿនលឿនហើយក៏ចាប់ហ្រ្វាំងមិនស៊ីជ្រុលទៅបុករថយន្តហើយរថយន្តនៅខាងមុខបន្តទៅប៉ះកង់បីឥណ្ឌានៅខាងមុខទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុឲ្យភាគីទាំងសងខាងចចារគ្នាជាច្រើនម៉ោងតែមិនត្រូវទើបសមត្ថកិច្ចខណ្ឌបានយករថយន្ដទាំងពីរគ្រឿងនិងកង់បីទៅទុករងដើម្បីរង់ចាំដោះស្រាយគ្នានពីក្រោយ។





