ធ្វើសកម្មភាពឆក់២នាក់ ម្នាក់ជាប់ខ្នោះ ម្នាក់រត់រួច

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្នុងចំណោមបក្សពួក២នាក់  ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចតាមផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  (ជនគេចខ្លួន០១នាក់ឈ្មោះ តាក់) មធ្យោបាយម៉ូតូ០១គ្រឿង ។
    ក្នុងរបាយការណ៍របស់លោកអធិការបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ កាន់ ណារ៉ូ  ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅ បន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ  (មានសារធាតុញៀន) ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះ ឈ្មោះ LU ZHIMIN ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រ ជនជាតិចិន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ EF6899275 ។
     សម្ភារៈបន្សល់ទុក៖ ទូរសព្ទ័ដៃ០២គ្រឿង ម៉ាកអាយហ្វូន របស់ជនរងគ្រោះ០១គ្រឿង និងរបស់ជនសង្ស័យ០១គ្រឿង  , សម្ភារៈបាត់បង់ លុយដុល្លា ១៤០ដុល្លា ។
      បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner