បន្ដរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២នាក់ និងជាសះស្បើយ១៣នាក់, ស្លាប់ចំនួន៣នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២នាក់, អ្នកជំងឺចំនួន១៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៣នាក់ (ក្នុងនោះ៣នាក់អត់បានចាក់វ៉ាក់សាំង)។
គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៣១២នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៦៦៨នាក់, ស្លាប់សរុបចំនួន២,៩៧៤នាក់៕

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។