វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ប្រជុំឆ្លងរបាយការណ៍វាយតម្លៃលទ្ធផលការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២១

ដីឥដ្ឋ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សុខ ច័ន្ទរិទ្ធី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំឆ្លងរបាយការវាយតម្លៃលទ្ធផលការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១ របស់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នាយការិយាល័យ និងមន្ត្រីជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានអង្គប្រជុំ បានសម្តែងនូវការស្វាគមន៍ និងអនុញ្ញាតឱ្យលោកនាយកវិទ្យាស្ថាន រាយការណ៍សង្ខេបអំពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១។ បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍និងពិនិត្យលើរបាយការណ៍លម្អិតរួចមក ឯកឧត្តម ប្រធានអង្គប្រជុំ បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាននេះ។

ជាចុងក្រោយ ឯកឧត្តម បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសខ្ពស់។ ជាមួយគ្នានោះ ឯកឧត្ដម ក៏បានមានមតិណែនាំមួយចំនួនដូចខាងក្រោម៖

  • យកចិត្តទុកដាក់ត្រួតពិនិត្យការងារ IQA ឡើងវិញ (ករណីបើមាន)
  • ចូលរួមសម្អាតអនាម័យតាមតំបន់កំណត់ ដើម្បីត្រៀមទទួលថ្នាក់ដឹកនាំជាន់ខ្ពស់
  • ចូលរួមពង្រឹងវិន័យលើការដាក់ទណ្ឌកម្មរបស់និស្សិត
  • ត្រៀមជ្រើសរើសថ្នាក់ដឹកនាំដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ឧទ្ទេសនាមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានប.ន.ក.
  • បន្តយកចិត្តទុកដាក់អនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់វិទ្យាស្ថាន
  • បន្តសាមគ្គីភាពផ្ទៃក្នុង។ដោយ-រ៉ាវុធ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner