នគរបាលប៉ុស្តិ៍ភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីគ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ នៅម៉ោង០២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប្រើប្រាស់សារធាតុគ្រឿងញៀន នៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត សុខអេង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងឈ្មោះ ធឹម ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក ត្រូវឃាត់ខ្លួន ក្រោយសមត្ថកិច្ចពិនិត្យទឹកនោម រកឃើញថាមានប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ