ប្រទេសឥណ្ឌាជ្រើសរើសប្រធានាធិបតីដំបូងចេញពីសហគមន៍កុលសម្ព័ន្ធ

ញូដេល្លី៖ សមាជិកសភាក្នុងប្រទេសឥណ្ឌាបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីដំបូងរបស់ប្រទេសនេះពីសហគមន៍ជនជាតិដើមភាគតិចមួយ។

ក្រុមមន្ត្រីបានប្រកាសថា លោកស្រី Droupadi Murmu បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយបានផ្តួលបេក្ខជនដែលឈរឈ្មោះដោយគណបក្សប្រឆាំង។

សមាជិកសភាសហព័ន្ធ និងរដ្ឋប្រហែល ៤៨០០រូប បានបោះឆ្នោត កាលពីថ្ងៃចន្ទ ហើយការបោះឆ្នោតត្រូវបានរាប់នៅថ្ងៃព្រហស្បតិ៍។

លោកស្រី Murmu ត្រូវបានគាំទ្រដោយគណបក្ស Bharatiya Janata ដែលជាគណបក្សកាន់អំណាចដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi ។

លោកស្រីនឹងក្លាយជាប្រធានាធិបតីស្ត្រីទីពីររបស់ប្រទេសឥណ្ឌាបន្ទាប់ពីលោកស្រី Pratibha Patil ដែលត្រូវបានបោះឆ្នោតជ្រើសរើសក្នុងឆ្នាំ២០០៧។ Murmu ដែលមានអាយុ ៦៤ ឆ្នាំគឺជាអតីតអភិបាលរដ្ឋ Jharkhand ។

លោកស្រីមកពីកុលសម្ព័ន្ធជនជាតិដើមនៅរដ្ឋ Odisha ។ គណបក្សកាន់អំណាចបានគាំទ្រលោកស្រី Murmu ដោយមានគោលបំណងជាក់ស្តែងក្នុងការទទួលបានការគាំទ្រពីអ្នកបោះឆ្នោតស្ត្រី និងប្រជាជននៅក្នុងតំបន់ភាគខាងកើតដែលមានកុលសម្ព័ន្ធជនជាតិដើមភាគតិចជាច្រើន នៅមុនការបោះឆ្នោតសកលនៅឆ្នាំ២០២៤ ៕ ប្រភពពី NHK , ប្រែលសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner