ឯកឧត្តម វ៉ាត់ ចំរើន ៖ ធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣
ព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) នៅសណ្ឋាគារ Swiss Bel Hotel ក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
ពិធីនេះមានការចូលរួមពី Mr Senny Marbun ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយិ៍ និងជាប្រធានគណកម្មការអាស៊ានប៉ារ៉ាហ្គេម ឥណ្ឌូនេស៊ី , Mr Michael Barredo អនុប្រធានប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ,ឯកឧត្តម យី វាសនា ក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយិ៍ និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន គណៈកម្មការម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងតំណាងប្រតិភូមកពីប្រទេសទាំង១១ ៕ ចាន់ វិចិត្រ




