អេស្ប៉ាញជួបប្រទះរលកកម្ដៅដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងពេល ២០ឆ្នាំ

ម៉ាឌ្រីដ៖ រដូវក្តៅឆ្នាំ ២០២២នេះ មិនត្រឹមតែរដូវក្តៅបំផុតក្នុង កំណត់ត្រា ប្រវត្តិសាស្រ្តរបស់ប្រទេសអេស្ប៉ាញប៉ុណ្ណោះទេ ប៉ុន្តែវា ក៏ជាការឆក់យកអាយុជីវិតមនុស្សច្រើនបំផុតក្នុងរយៈពេល ២០ឆ្នាំ ផងដែរ។

យោងតាមរបាយការណ៍ចុងក្រោយ នៃប្រព័ន្ធតាមដានករណី ស្លាប់ប្រចាំ ថ្ងៃរបស់វិទ្យាស្ថានសុខភាព Carlos III (MoMo) ក្នុងថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះ បានឱ្យដឹងថា រលកកម្ដៅ ដែល បានអូស បន្លាយក្នុងប្រទេសអេស្ប៉ាញចាប់ពីថ្ងៃទី៩ ខែកក្កដា ដល់ថ្ងៃទី២៦ ខែកក្កដា ជាមួយនឹងសីតុណ្ហភាពលើសពី ៤០អង្សាសេ នៅតាមទី កន្លែង ជាច្រើន ដោយបានរ៉ាប់រងចំនួនមនុស្សស្លាប់រហូតដល់ ២,២២៣នាក់ ក្នុងចំណោម ១១,២៦៤នាក់ នៃករណីស្លាប់ដែល បានចុះបញ្ជីនៅខែកក្កដាឆ្នាំនេះ។ កាលពីរដូវក្តៅឆ្នាំមុន តួលេខស្លាប់ មានត្រឹមតែចន្លោះពី ៥៦៨ និង ២,៣៨៥នាក់ប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ លោកវេជ្ជបណ្ឌិត Emilio Salgado អ្នកឯកទេសជាន់ខ្ពស់នៃនាយកដ្ឋានសង្គ្រោះបន្ទាន់ នៃគ្លីនិកមន្ទីរពេទ្យ Barcelona បានប្រាប់សារព័ត៌មានចិនស៊ីនហួរថា ហានិភ័យភាគ ច្រើន គឺកុមារ និងមនុស្សចាស់ ឬអ្នកដែលមានជំងឺរ៉ាំរ៉ៃខ្វះជាតិទឹក ឬក៏អ្នកដែលមិនអាចជៀសផុតពីកំដៅបាន ឧទាហរណ៍ ដោយសារ បញ្ហាចល័តទី ឬដោយសារការធាត់ខ្លាំង ដែលអាចធ្វើឱ្យពួកគេ មានគ្រោះថ្នាក់បាន៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner