ការធ្លាក់ចុះសេដ្ឋកិច្ចរបស់អឺរ៉ុប បង្កការព្រួយបារម្ភដល់បណ្តាប្រទេស អាស៊ីអាគ្នេយ៍

អន្តរជាតិ៖បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលភាគច្រើនចាត់ទុក សហភាពអឺរ៉ុប ថាជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ពួកគេ កំពុងតែតាមដានមើលពីការធ្លាក់ចុះសេដ្ឋកិច្ចនៅអឺរ៉ុបយ៉ាងចិត្តទុកដាក់ជាទីបំផុត។ សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ សេដ្ឋកិច្ចរបស់អឺរ៉ុប ដែលធ្លាក់ចុះ នាំមកនូវទាំងភាពភ័យខ្លាច និងឱកាសរួមជាមួយគ្នា។

អ្នកជំនាញសេដ្ឋកិច្ចជាច្រើន បានព្យាករថា សហភាពអឺរ៉ុប នឹង ប្រឈម មុខចំពោះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងរដូវការងារខាងមុខ។ អតិផរណាកំពុងកើនឡើងនៅតំបន់ជាច្រើន បូករួមទាំងវិបត្តិ ថាមពលដែលកាន់តែដុនដាបដោយសារសង្រ្គាមអ៊ុយក្រែននោះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ និងបណ្តា អាជីវកម្មជាច្រើននៅអឺរ៉ុប។ មិនតែប៉ុណ្ណោះ គេបានប៉ាន់ស្មានដែរថា វិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប នឹងកាន់តែអាក្រក់ខ្លាំងនៅឆ្នាំក្រោយ។

អឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន)បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែល ភាគច្រើន រាប់ ទុក សហភាពអឺរ៉ុបថាជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតទាំងបួនរបស់ពួកគេ កំពុងតាមឃ្លាំមើល អ្វីដែល បាននិងកំពុងកើតឡើងនៅអឺរ៉ុប លាយឡំដោយភាពភ័យខ្លាច អមជាមួយនឹងឱកាស។

អ្នកស្រី តាម៉ារ៉ា ហេនដេសុន (Tamara Henderson) សេដ្ឋវិទូ របស់ ទីភ្នាក់ងារព័ត៌មាន Bloomberg បានមានប្រសាសន៍ថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប នឹងមានឥទ្ធិពល ខ្លាំង បំផុតទៅលើការនាំចេញទំនិញ វិស័យទេសចរណ៍ និងការវិនិយោគ របស់អាស៊ីអាគ្នេយ៍។

បណ្តាប្រទេសអាស៊ាន បាននាំចេញទំនិញក្នុងតម្លៃប្រមាណ ១៣៦ ពាន់លានអឺរ៉ូទៅកាន់សហភាពអឺរ៉ុបក្នុងឆ្នាំ ២០២១ កើនឡើងពី ១២០ ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យ របស់សហភាពអឺរ៉ុប។បើផ្អែកលើស្ថិតិរបស់អាស៊ានវិញ រដ្ឋ សហភាពអឺរ៉ុប តំណាងឲ្យប្រមាណ ១៥ភាគរយ នៃការ វិនិយោគ ដោយផ្ទាល់ទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន។

ចំណែក ភ្ញៀវទេសចរអឺរ៉ុបវិញ មានចំនួនត្រឹមតែ ៥ភាគរយ ទេនៃអ្នកទេសចរទាំងអស់ ដែលបានចូលមកកាន់ប្លុកអាស៊ានក្នុងឆ្នាំ ២០១៩ មុនពេលមានជំងឺរាតត្បាតកូវីដ។ ប៉ុន្តែ អ្នកវិភាគនិយាយថា ទេសចរអឺរ៉ុបមានទំនោរជាអ្នកចំណាយធំជាងអ្នកទេសចរមកពីប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ឬមកពីប្រទេសចិន។

ក្រោមហតុផលនេះ ទេសចរអឺរ៉ុបបង្កើតបានជាពាណិជ្ជកម្ម ទេសចរណ៍ ភាគច្រើននៅក្នុងតំបន់អាស៊ាន។ហេតុដូចនេះ ហើយទើប លោកស្រីសេ្ឋវិទូ ហេនដេសុន ពន្យល់ថា ប្រសិន បើសេដ្ឋកិច្ចអឺរ៉ុបជួបបញ្ហា នោះទាំងការនាំចេញទំនិញ វិស័យ ទេសចរណ៍ និងការវិនិយោគរបស់អាស៊ីអាគ្នេយ៍ ទំនងជាធ្លាក់ ចុះខ្សោយ ទៅតាមឥទ្ធិពលនោះដែរ។

ឱកាសសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍?យ៉ាងណាក៏ ដោយ មានមតិខ្លះលើកឡើងថាការធ្លាក់ចុះសេដ្ឋកិច្ចនៅអឺរ៉ុបក៏បានបង្កើតជាឱកាសដល់ប្រទេសនៅអាស៊ីអាគ្នេយ៍ដែរ។ជាក់ស្តែងបើតាម អ្នកជំនាញ តម្រូវការក្នុងស្រុករបស់តំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន កំពុងមានការកើនឡើង នៅខណៈដែលសេដ្ឋកិច្ចរបស់ពួកគេ បានបើកដំណើរការឡើងវិញទាំងស្រុងពីជំងឺរាតត្បាតដែលនេះមានន័យថា កំណើននៅអាស៊ីអាគ្នេយ៍ភាគច្រើនក្នុងឆ្នាំ ២០២២នេះ គួរតែខ្លាំងជាង បើធៀបទៅនឹងឆ្នាំទៅមិញ។

ក្រៅពីនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន អាចទទួលបាន អត្ថប្រយោជន៍ ពីបញ្ហាប្រឈមរបស់សហភាពអឺរ៉ុប។ តួយ៉ាង ក្នុងនាមជាប្រទេសនាំចេញប្រេងដូងធំជាងគេមួយរបស់ពិភពលោក ការនាំចេញថាមពលរបស់ឥណ្ឌូណេស៊ី នឹងមានតម្រូវការខ្ពស់ក្នុង រដូវរងាខាងមុខនេះ ប្រសិនបើសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី នៅតែអូសបន្លាយទៀតនោះ។ នេះ គឺជាប្រសាសន៍របស់លោក Miguel Chanco អ្នកំនាញសេដ្ឋកិច្ចមួយរូបនៅចក្រភពអង់គ្លេស។

គួរជ្រាបថា ឥណ្ឌូណេស៊ី ក៏ជាប្រទេសនាំចេញធ្យូងថ្មដ៏ធំមួយដែរ ហើយការនាំចេញធ្យូងថ្មរបស់ឥណ្ឌូណេស៊ី ក៏អាចនឹងកើនឡើង នាពេលខាងមុខ ជាពិសេសនៅបន្ទាប់ពីសហភាពអឺរ៉ុប ដែលកាលពី ខែមុន បានដាក់បម្រាមលើការនាំចូលធ្យូងថ្មទាំងស្រុងរបស់រុស្ស៊ី។

ទាក់ទងរឿងនេះ លោក Filippo Bortoletti នាយកក្រុមហ៊ុន ប្រឹក្សា ពាណិជ្ជកម្មមួយប្រចាំនៅប្រទេសវៀតណាម បានកត់ សម្គាល់ថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប អាចជា កត្តាជំរុញឲ្យក្រុមហ៊ុននៅទីនោះកាន់តែច្រើន ពិចារណាលើ ការវិនិយោគ និងផ្លាស់ប្តូរទីតាំងមកកាន់អាស៊ីអាគ្នេយ៍វិញ។

«ក្រមហ៊ុន-ម៉ាកយីហោអឺរ៉ុប អាចស្វែងរកទីតាំងរស់ និងឱកាសរីក ចម្រើនថ្មីដោយការវិនិយោគនៅក្នុងទីផ្សារមួយក្នុងចំណោមទីផ្សារដែលរីកលូតលាស់លឿនបំផុត … នៅលើពិភពលោក»៕
ដោយ៖ លី លីយ៉ា
ប្រភព៖ EU recession fears spark concern in Southeast Asia


ads banner