ជំនន់ទឹកភ្លៀងបង្កការខូចខាតផ្លូវប្រវែង៦០គីឡូម៉ែត្រក្នុងខែត្រ១១
យ៉ាងហោចខេត្តចំនួន១១និងផ្លូវចំនួន៤៦ខ្សែដែលស្មើនឹងប្រវែង៦០គីឡូម៉ែត្រ បានរងនឹងការខូចខាតក្នុងពេល ដែលកម្ពុជាបានរងនឹងទឹកជំនន់ក្នុងឆ្នាំ២០១៩នេះ។ ការខូចខាតផ្លូវនេះ បានលើកឡើងដោយរដ្ឋមន្ត្រីក្រសួងសា ធារណការនិងដឹកជញ្ជូនលោកស៊ុនចាន់ថុល កាលពីថ្ងៃទី៨កញ្ញាក្នុងឳកាសដឹកនាំក្រុមបច្ចេកទេសចុះពិនិត្យ ស្ថានភាពផ្លូវជាតិលេខ៣ដែលរងការខូចខាតដោយទឹកជំនន់ក្នុងខេត្តកំពត ផ្លូវជាតិលេខ៣ គឺជាផ្លូវជាតិមួយដែលរងការខូចខាតច្រើនផងដែរដោយសារករណីជំនន់ទឹកភ្លៀងកន្លងមកនេះ។ ផ្លូវជាតិលេខ៣ គឺជាផ្លូវជាតិមួយដែលបំរើការដឹកជញ្ជួនសំខាន់ ពិសេសផ្លូវដឹកជញ្ជួនទៅកាន់ខេត្តដែលជាប់នឹង មាត់សមុទ្ទ។ ផ្លូវជាតិលេខ៣ គឺជាផ្លូវមួយដែលកំពុងស្ថិតក្នុងការជួសជុល ប៉ុន្តែកន្លែងខ្លះដែលមានការជួសជុល រួចហើយ ក៏បានរងនឹងការខូចសាឡើងវិញ។ លោករដ្ឋមន្ត្រីស៊ុនចាន់ថុល បានថ្លែងថា ក្រុមជំនាញបានរកឃើញ ថាមូលហេតុដ៏ចំបងមួយដែលបណ្តាលឲ្យផ្លូវឆាប់ខូច គឺមកពីគុណភាពដីនៅទីនោះ
លោករដ្ឋមន្ត្រីស៊ុនចាន់ថុល បានថ្លែងសន្យាថាដោយសារតែវេលាចុងឆ្នាំ២០១៩នេះ ខេត្តកំពតនឹងត្រូវរៀបចំពិធី បុណ្យសមុទ្ទ ដូច្នេះការសម្រុកធ្វើផ្លូវគឺជាអាទិភាពមួយដើម្បីការជួសជុលអោយហើយមុនខែធ្នូខាងមុខនេះ សម្រាប់បំរើប្រជាពលរដ្ឋ។






