កំណើនទឹកទន្លេបារម្ភការស្រុតច្រាំងនៅកោះដាច់

អត្ថបទដោយ៖
Kien Sereyvuth

ការកើនឡើងខ្លាំងនៃទឹកទន្លេដែលហូរមកពីផ្នែកខាងលើ បានបង្កឲ្យមានការស្រុតច្រាំងមួយកន្លែងដែលមាន ពលរដ្ឋរស់នៅក្បែរនោះ។ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅព្រឹកថ្ងៃទី៩កញ្ញានេះ បានប្រញាប់ ចុះទៅ ពិនិត្យទីតំាងបាក់ច្រំាងទន្លេមួយកន្លែង ដែលរងការបំផ្លាញដោយជំនន់ទឹក ស្ថិតនៅក្នុងភូមិរនៈ សង្កាត់ កោះដាច់ ខណ្ឌជ្រោយចង្វារ។ការចុះមកត្រួតពិនិត្យនេះ ត្រូវលោកអភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ក្នុងគោល បំណង ពិនិត្យស្ថានការណ៍ និងការរកមធ្យោបាយ ទប់ស្កាត់ធ្វើយ៉ាងណា កុំឲ្យច្រាំងទន្លកោះដាច់ មានការបាក់ ស្រុតបន្ត ទៀត។ អាជ្ញាធរសង្កាត់កោះដាច់បានឲ្យដឹងថា ច្រាំងទន្លេ ដែលទទួលរងការបាក់ស្រុតនេះ បានកើត ឡើងប្រ មាណជាពីរទៅបីថ្ងៃមកហើយ ខណៈដែលជំនន់ទឹកទន្លេ បានហក់ ឡើងយ៉ាងគំហុក នារយៈពេលប៉ុ ន្មានថ្ងៃនេះ ហើយទំហំនៃការបាក់ស្រុតនេះ មានប្រវែងប្រមាណ២០ម៉ែត្រ។
លោកអភិបាលរាជធានី បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញ ត្រូវបញ្ជូនសាឡង់ដើម្បី ដាក់ខ្សាច់មកចាក់កន្លែងដែលបាក់ស្រុត និងនៅជាមួយគ្នានោះត្រូវធ្វើការប្រមូលបាវខ្សាច់ ជាមួយនិងថ្ម ទម្លាក់ ចូលទៅក្នុងច្រាំងទន្លេ ដើម្បីបង្ការការបាក់ស្រុត។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner