លោក ពូទីន ពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ ជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី និងវិបត្តិនៅស៊ីរី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្ថានភាពនៅក្នុងប្រទេសស៊ីរី នាអំឡុងការសន្ទនាតាមទូរស័ព្ទ ក្នុងថ្ងៃពុធសប្តាហ៍នេះ។

វិមានក្រឹមឡាំងបានលើកឡើងថា មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការអភិវឌ្ឍបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងតាមរយៈការអនុវត្តគម្រោង “ផលប្រយោជន៍ទៅវិញទៅមក” ក្នុងវិស័យថាមពល ការដឹកជញ្ជូន និងភស្តុភារជាដើម។

ទន្ទឹមគ្នា លោក ពូទីន និង លោក រ៉ៃស៊ី បានស្វាគមន៍ចំពោះការងាររួមគ្នាដែលបានអនុវត្តកន្លងមក នៅក្នុងក្របខ័ណ្ឌនៃដំណើរការ “Astana” ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការដោះស្រាយនូវវិបត្តិស៊ីរី។

បើតាមវិមានក្រឹមឡាំង ប្រធានាធិបតីទាំងពីរបានឯកភាពលើសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសស៊ីរី មានលក្ខណៈធម្មតា និងស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់ប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner