បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ដែលមិន អនុវត្តន៍តាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់

គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៃក្រសួងដែនដី សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ដែលមិនអនុវត្តន៍តាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់។ កិច្ចប្រជុំនេះ ក៏មានក្រុមអ្នកម៉ៅការសំណង់ ម្ចាស់ការដ្ឋានសំណង់អ្នកលក់គ្រឿងសំណង់ និងក្រុមហ៊ុនក្រឡុកបេតុងខ្លះចូលរួម និងមួយចំនួនទៀតមិនបានចូលរួមតាមការអញ្ជើញឡើយ។ កិច្ចប្រជុំនេះដែរ មានគោលបំណង ធ្វើការពិភាក្សាជាមួយក្រុមការងារបច្ចេកទេស ដើម្បីធានាថាសំណង់ដែលបានសង់ឡើងមានគុណភាព គ្មានហានិភ័យ និងការអភិវឌ្ឍដោយចីរភាព។

បើយោងតាមអ្វីដែលយើងទទួលបានក្នុងកិច្ចប្រជុំនេះ ក្រុមហ៊ុនម៉ៅការសំណង់ តម្រូវឲ្យចុះបញ្ជីនៅក្រសួងដែនដី ការសាងសង់ ត្រូវសុំច្បាប់អនុញ្ញាត អគារសំណង់ធំៗ ត្រូវមានអាងប្រព្រឹត្តិកម្មត្រឹមត្រូវ។ ប្រសិនបើសំណង់ណាមិនបានអនុវត្តតាមការណែនាំនេះទេ មន្ត្រីជំនាញនឹងអនុវត្តវិធានការច្បាប់។ ថ្លែងទៅកាន់អ្នកម៉ៅការសំណង់ អ្នកលក់សម្ភារសំណង់ និងក្រុមហ៊ុនក្រឡុកបេតុងក្នុងខេត្តព្រះសីហនុ
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា សំណង់ត្រូវមានច្បាប់អនុញ្ញាតសាងសង់ ចំណែកក្រុមហ៊ុនទទួលសាងសង់ទាំងអស់ ត្រូវមានការទទួលស្គាល់ដោយក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។ ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះម្ចាស់ការដ្ឋានដែលមិនបានសហការតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ អំពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ដែលមិនអនុវត្តន៍តាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវ ដោយបទដ្ឋានបច្ចេកទេសសំណង់ នឹងចុះផ្អាកការដ្ឋានទាំងនោះ ជាបណ្តោះអាសន្ន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ បានលើកឡើងថា ការត្រួតពិនិត្យសំណង់ជាង៥០០កន្លែងនៅខេត្តព្រះសីហនុ បានរកឃើញការដ្ឋាន១៤ គ្មានគុណភាព ត្រូវរុះរើសំណង់ចេញ និង៧០ការដ្ឋានផ្សេងទៀត ត្រូវធ្វើកោសល្យវិច្ច័យពីក្រុមហ៊ុនឯកជន ក្នុងការបញ្ជាក់ពីគុណភាពសំណង់។ ករណីនេះ ក្រុមការងារបានរកឃើញនូវចំណុចខ្វះខាត ត្រូវរុះរើសំណង់ចេញ ព្រោះនេះជាកំហុសឆ្គងរបស់អ្នកម៉ៅការសាងសង់ខ្វះគុណភាព ដែលអាចនាំឲ្យមានហានិភ័យខ្ពស់ មិនអាចឱ្យសាងសង់បន្តទៀតបានទេ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner