សភាអ៊ុយក្រែនតែងតាំងរដ្ឋមន្ត្រីមហាផ្ទៃ និងមេនគរបាលថ្មី បន្ទាប់ពីអ្នកមុនៗស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាគចក្រ
សភាជាតិនៃប្រទេសអ៊ុយក្រែនបានតែងតាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី និងប្រធាននគរបាលជាតិថ្មី បន្ទាប់ពីអតីតរដ្ឋមន្ត្រីមហាផ្ទៃ និងអតីតប្រធាននគរបាលបានស្លាប់ ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ។
ក្រុមសមាជិកសភាអ៊ុយក្រែនបានសម្រេចតែងតាំងលោក វ៉ាស់ស៊ីល ម៉ាលីអូក (Vasyl Maliuk) ជាប្រធាននគរបាលជាតិ របស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីរូបលោកបានធ្វើជាប្រធានស្តីទី តាំងពីខែកក្កដា ឆ្នាំ ២០២២។

សភាជាតិអ៊ុយក្រែនក៏បានតែងតាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មីផងដែរ គឺលោក អ៊ីហ្គ័រ ឃ្លីមេនកូន (Igor Klymenko)។
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោក ឌេនីស៍ ម៉ូណាស្ទីស្គី (Denys Monastyrsky) បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ រួមគ្នាជាមួយមន្ត្រីកំពូលផ្សេងទៀតមកពីក្រសួង រួមមានទាំងអតីតប្រធាននគរបាលដែរ។
ហេតុការណ៍នាពេលនោះ បានកើតឡើងតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយ ប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើអគារផ្ទះល្វែងមួយនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន ដែលបានសម្លាប់ជនស៊ីវិល ៤៥នាក់ ក្នុងនោះ មាន កុមារប្រាំមួយនាក់ផង៕
ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត