សហភាពអ៊ឺរ៉ុបត្រៀមដំណើរការកញ្ចប់ ទណ្ឌកម្មទី ១០ ប្រឆាំង នឹង រុស្ស៊ី

អឺរ៉ុប: ក្រុម អ្នក ការ ទូត សហភាព អឺរ៉ុប បាន ឱ្យ ដឹងកាល ពី ថ្ងៃ អង្គារ ថាសហភាព កៀក នឹង សម្រេច លើ កញ្ចប់ ទណ្ឌកម្ម ទី ១០ ប្រឆាំង នឹង រុស្ស៊ី ចំពោះ ការ ឈ្លាន ពាន អ៊ុយក្រែន ។ រដ្ឋាភិបាល សហភាព សង្ឃឹម ថា នឹង ឈាន ដល់ កិច្ច ព្រម ព្រៀង មួយ នៅ ថ្ងៃ ពុធ នេះ ប្រសិន ពួក គេ អាច ស្រុះ ស្រួល គ្នា លើ ការ បិទ ការ នាំ ចូល កៅស៊ូ និង ពេជ្រ របស់ រុស្ស៊ី ។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។
ក្នុង កញ្ចប់ ទណ្ឌកម្ម ចុង ក្រោយ ប្លុក អឺរ៉ុប នឹង ដាក់ គោលដៅ លើ ជន ជាតិ រុស្ស៊ី ដែល រង ការ ចោទ ប្រកាន់ ថា ជាប់ ពាក់ ព័ន្ធ នឹង ការ និរទេស កុមារ អ៊ុយក្រែន ៦ ពាន់ នាក់ ដោយ ខុស ច្បាប់ និង បង្ខំ ទៅ រុស្ស៊ី ។ វា ក៏ ទំនង ជា រួម បញ្ចូល ជា លើក ដំបូង ផង ដែរ នូវ ការ ហាម ឃាត់ លើ ការ នាំ ចេញ គ្រប់ មុខ ទៅ កាន់ អង្គភាព អ៊ីរ៉ង់ ចំនួន ៧ ដែល រង ការ ចោទ ប្រកាន់ ថា ពាក់ ព័ន្ធ នឹង ការ ផលិត គ្រឿង បរិក្ខារ ផ្សេង ៗ ដែល ឱ្យ រុស្ស៊ី យក ទៅ ប្រើ ដើម្បី វាយ ប្រហារ អ៊ុយក្រែន ។
ឯកអគ្គ រដ្ឋ ទូត ប៉ូឡូញ ប្រចាំ សហភាព អឺរ៉ុប លោក Andrzej Sados បាន ថ្លែង បន្ទាប់ ពី កិច្ច ពិភាក្សា ដោយ ឯកអគ្គ រដ្ឋ ទូត នៃ រដ្ឋាភិបាល ទាំង ២៧ របស់ ប្លុក នៅ ទីក្រុង ប្រ៊ុចសែល ថា ៖ « យើង កំពុង ពិភាក្សា នៅ ថ្ងៃ នេះ អំពី កញ្ចប់ ទណ្ឌកម្ម ទី ១០ ប្រឆាំង នឹង រុស្ស៊ី » ។ លោក បន្ត ថា ៖ « យើង នឹង ចាប់ ផ្តើម ការ ពិភាក្សា ឡើង វិញ នៅ រសៀល ថ្ងៃ ស្អែក (ពុធ ) ដោយ សង្ឃឹម ថា យើង អាច រក ឃើញ ភាគ បែង រួម » ។
ពាក់ ព័ន្ធ នឹ ង ការ កំណត់ គោល ដៅ លើ ស្ថាប័ន ឬ បុគ្គល ដែល ពាក់ ព័ន្ធ នឹង ការ និរទេស ក្មេង អ៊ុយក្រែន លោក Sados បាន ថ្លែង ថា ៖ « យ៉ាង ហោច ណាស់ មាន ស្ថាប័ន រុស្ស៊ី ចំនួន ៣៤ ពាក់ ព័ន្ធ នឹង ការ ពង្រាត់ កុមារ អ៊ុយក្រែន ជា ប្រព័ន្ធ រួម ទាំង អ្នក ត្រួត ពិនិត្យ កុមារ រុស្ស៊ី ផង ដែរ » ។
កាល ពី ខែ មុន ទីភ្នាក់ងារ ជន ភៀស ខ្លួន របស់ អង្គការ សហប្រជាជាតិ (UNHCR) បាន អះ អាង ថា រុស្ស៊ី កំពុង ផ្តល់ លិខិត ឆ្លង ដែន រុស្ស៊ី ដល់ ក្មេង ៗ អ៊ុយក្រែន និង ដាក់ ពួក គេ សម្រាប់ ការ សុំ កូន ចិញ្ចឹម ។ របាយការណ៍ ស្ថាប័ន ស្រាវជ្រាវ ឯករាជ្យ របស់ អាមេរិក មួយ ដែល ចេញ ផ្សាយ នា ពេល ថ្មី ៗ នេះ បាន បង្ហាញ ថា រុស្ស៊ី បាន បង្ខាំង កុមារ អ៊ុយក្រែន យ៉ាង តិច ៦ ០០០ នាក់ ក្នុង ទីតាំង នានា ទាំង នៅ តំបន់ គ្រីមៀ និង នៅ រុស្ស៊ី ។
យ៉ាង ណា មិញ ស្ថានទូត រុស្ស៊ី នៅ ទីក្រុង វ៉ាស៊ីនតោន បាន អះ អាង ថា រុស្ស៊ី ទទួល យកក្មេង ៗ ដែល ត្រូវ បាន បង្ខំ ឱ្យ ភៀស ខ្លួន ចេញ ពី អ៊ុយក្រែន ។ ជាការ ឆ្លើយ តប ទៅ នឹង UNHCR ក្រសួង ការ បរទេស រុស្ស៊ី បាន ចោទ ប្រកាន់ ប្រមុខ ស្ថាប័ន មួយ នេះ ថា នៅ ស្ងៀម នៅ ពេល ក្មេង ៗ នៅ តំបន់ ដុនបាស ស្លាប់ ដោយ សារ ការ បាញ់ ផ្លោង របស់ អ៊ុយក្រែន ក្រោម ក្រុម បំបែក ខ្លួន គាំទ្រ ដោយ រុស្ស៊ី ប្រកាស ឯករាជ្យ នៅ ឆ្នាំ ២០១៤ ។
បន្ថែម ពី លើបញ្ហា នេះ ក្នុង កញ្ចប់ ទណ្ឌកម្ម ថ្មី លោក Sados បាន ឱ្យ ដឹង ថា មាន ការ វិវឌ្ឍ ខ្លះ ៗ លើ ការ កំណត់ ការ បិទ ការ នាំ ចូល ពេជ្រ រុស្ស៊ី ទាំង រលោង និង គ្រើម ដោយ សារ ប្រទេស បែលហ្ស៊ិក កំពុង បន្ធូរ បន្ថយ ការ ប្រឆាំង របស់ ខ្លួន លើ ចំណាត់ ការ នេះ ទោះ បី វា នឹង ធ្វើ ឱ្យ ប៉ះ ពាល់ ដល់ មជ្ឈមណ្ឌល ពាណិជ្ជកម្ម ពេជ្រ ដ៏ ធំ បំផុត របស់ អឺរ៉ុប នៅ ទីក្រុង Antwerp ក៏ ដោយ ។
ទោះ បី ជា យ៉ាង នេះ ក៏ ដោយ លោក Sados និង អ្នក ការ ទូត ផ្សេង ទៀត បាន គូស បញ្ជាក់ ផង ដែរ ថា ពេជ្រ ទំនង ជា មិន រាប់ បញ្ជូល ក្នុង កញ្ចប់ ទណ្ឌកម្ម ថ្មី ទេ ព្រោះ វិធានការ បែប នេះ នៅ តែ ត្រូវ ការ ការ សម្រប សម្រួល ជាមួយ បណ្តា ប្រទេស G7។
ក្រុម អ្នក ការទូត អឺរ៉ុប និយាយ ថា ទណ្ឌកម្ម ចុង ក្រោយ ក៏ មិនដាក់ បញ្ជូល វិស័យ ថាមពល នុយក្លេអ៊ែរ របស់ រុស្ស៊ី ឬ ក៏ ក្រុមហ៊ុន នុយក្លេអ៊ែរ រុស្ស៊ី Rosatom ទៅ ក្នុង បញ្ជី ផង ដែរ ដោយ សារ តែ បណ្តា ប្រទេស នៅ អឺរ៉ុប មួយ ចំនួន រួម ទាំង បារាំង ទិញ សារធាតុ អ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី សម្រាប់ រ៉េអាក់ទ័រ របស់ ពួក គេ ។
យ៉ាង ណា មិញ ក្រុម អ្នក ការទូត ដដែល បាន ឱ្យ ដឹង ថា សហភាព អឺរ៉ុប កៀក ឈាន ដល់ ការ សម្រុះ សម្រួល មួយ ស្តី ពី ការ ហាម ឃាត់ កៅស៊ូ សំយោគ របស់ រុស្ស៊ី ទោះ បី ជា អាល្លឺម៉ង់ និង អ៊ីតាលី ប្រឆាំង នឹង ការ រឹតត្បឹត ទាំង ស្រុង តាម ការ ស្នើរ ឡើង របស់ ប៉ូឡូញ និង បណ្តា ប្រទេស បាល់ទិក ក៏ ដោយ ។ ក្រៅ ពី នេះ ក៏ មាន ការ ហាម ឃាត់ ផ្សេង ៗ ទៀត ដូច ជា ការ បិទ ការ លក់ គ្រប់ គ្រឿង បរិក្ខារ ឬ សមាសធាតុ ទាំង អស់ ដែល រុស្ស៊ី អាច យក ទៅ ប្រើ ក្នុង ប្រព័ន្ធ ប្រដាប់ អាវុធ រុស្ស៊ី ដូច ជា ដ្រូន និង មីស៊ីល និង ឧទ្ធម្ភាគច ក្រ ជា ដើម ។
ហើយ តាម ការ រាយការណ៍ របស់ រ៉យទ័រ ដដែល សហភាព អឺរ៉ុប ក៏ ទំនង ជា នឹង កាត់ ផ្ដាច់ ធនាគារ រុស្ស៊ីពី ប្រព័ន្ធ ផ្ទេរ ប្រាក់ អន្តរជាតិ(SWIFT) បន្ថែម ទៀត ផង ដែរ រួម ទាំង ធនាគារ ឯកជន Alfa-Bank ធនាគារ អនឡាញ Tinkoff និង ធនាគារ ផ្តល់ ប្រាក់ កម្ចី ពាណិជ្ជកម្ម Rosbank។

សហភាពអឺរ៉ុប ក៏ អាច នឹង បិទ បណ្ដាញ ព័ត៌មាន ផ្សាយ ជា ភាសា អារ៉ាប់ Russia Today ពី ទឹក ដី របស់ ខ្លួន ផង ដែរ ខណៈ ហាម ឃាត់ ការ លក់ សៀ គ្វី អេឡិចត្រូនិច និង គ្រឿង បន្លាស់ ប្រដាប់ វាស់ កម្ដៅ វិទ្យុ និង រថយន្ត ធុន ធ្ងន់ ក៏ ដូច ជា ដែក ថែប និង អាលុយមីញ៉ូម ដែល ប្រើ ប្រាស់ ក្នុង ការ សាង សង់ និង គ្រឿង ចក្រ បម្រើ ក្នុង វិស័យ ឧស្សាហកម្ម និង សំណង់ ជា ដើម ៕
ដោយ: ហួន ឌីណា
ប្រភព៖ EU close to deal on 10th sanctions package against Russia

ads banner