ប្រមុខការទូតអាមេរិក បង្ហាញការគាំទ្រលើបណ្ដា ប្រទេសអាស៊ីកណ្ដាលក្នុង បរិបទសង្រ្គាមនៅអ៊ុយក្រែន

រដ្ឋ មន្រ្តី ការបរទេស អាមេរិក លោក អែនថូនី ប្ល៊ីងកែន បាន សន្យាកាល ពី ថ្ងៃ អង្គារ ថា សហរដ្ឋ អាមេរិក គាំ ទ្រ នូវ ឯករាជ្យ ភាព នៃ ប្រទេស អាស៊ី កណ្ដាល ទាំង ៥ ទាំង ព្រមាន ប្រទេស អតីត សហភាព សូវៀត ទាំង អស់ នេះ ពី ហានិភ័យ ដែល អាច កើត មាន ឡើងពីទី ក្រុង មូស្គូ ក្នុង បរិបទ នៃ សង្រ្គាម ឈ្លាន ពាន អ៊ុយក្រែន របស់ រុស្ស៊ី ។

ការ សន្យា បូក រួម នឹង ការ ព្រមាន នេះ ធ្វើ ឡើង ក្នុង ដំណើរ ទស្សនកិច្ច ទៅ ក្រុង អាស្ថាណា ដែល ជា រដ្ឋ ធានី របស់ កាហ្សាក់ស្ថាន ពេល លោក ចូល រួម កិច្ច ប្រជុំការ ទូត C5+1 ជាមួយបណ្ដា រដ្ឋ មន្ត្រី ការ បរទេស អាស៊ី កណ្ដាល ទាំង ៥ រួម មាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួរមេនីស្ថាន និង អ៊ូសបេគីស្ថាន ។
លោក ប្ល៊ីងកែន បាន ថ្លែង ថា គ្មាន ប្រទេស ណា មួយ ជា ពិសេស ប្រទេស ដែល ស្ថិត ក្រោម ឥទ្ធិពល របស់ រុស្ស៊ី មិន អើ ពើ នឹង ការ គំរាម កំហែង ដែល បង្ក ឡើង ដោយ ការ រំលោភ បំពាន របស់ រុស្ស៊ី មិន ថា ទឹក ដី របស់ ពួក គេ ទេ ឬ ច្បាប់ សណ្តាប់ ធ្នាប់ និង សេដ្ឋកិច្ច ពិភព លោក នោះ ទេ ។ ក្នុង ការ ពិភាក្សា ទាំង អស់ របស់ ខ្លួន លោក ប្ល៊ីង កែន បាន សង្កត់ ធ្ងន់ លើ សារៈ សំខាន់ នៃ ការ គោរព ចំពោះ « អធិបតេយ្យ ភាព បូរណ ភាព ទឹក ដី និង ឯក រាជ្យ ភាព » ។
គួរ គូស បញ្ជាក់ ថា ប្រទេស អាស៊ី កណ្តាល ទាំង អស់ បាន ប្រកាន់ យក គោល ជំហរ អព្យាក្រឹត ជុំ វិញ បញ្ហា នៅ អ៊ុយក្រែន ដោយ មិន បង្ហាញ ការ គាំទ្រ ទៅ លើ ភាគី ណា មួយ ទេ ទាំងលើ ការ ឈ្លាន ពាន របស់ រុស្ស៊ី និងលើ សកម្មភាព ឆ្លើយតប របស់ លោក ខាង លិចដែល ដឹង នាំ ដោយ សហរដ្ឋ អាមេរិក ។ ទោះ យ៉ាង ណា ក៏ ដោយក្រោយ ការ ឈ្លាន ពាន របស់ រុស្ស៊ី ដែល ចាប់ ផ្ដើមកាល ពី ១ ឆ្នាំ មុន មាន ការ ព្រួយ បារម្ភ ក្នុង បណ្ដា ប្រទេស ទាំង អស់ នេះ ជា ពិសេស កាហ្សាក់ស្ថាន ថា រុស្ស៊ី អាច ព្យាយាម ដណ្តើម យក ផ្នែក ខ្លះ នៃ ប្រទេស របស់ ខ្លួន ឬក៏ គាំទ្រ ក្រុម បំបែក ខ្លួន ដូច នៅ អ៊ុយក្រែន ។
លោក ប្ល៊ីងកែន បាន បន្ត ថា ៖ « នៅ ក្នុង ការ ពិភាក្សា របស់ យើង នៅ ថ្ងៃ នេះ ខ្ញុំ បាន អះ អាង ជា ថ្មី នូវ ការ គាំទ្រ ឥត ងាក រេ របស់ សហរដ្ឋ អាមេរិក ចំពោះ កាហ្សាក់ស្ថាន ក៏ ដូច ជា ប្រជាជាតិ ទាំង អស់ ដើម្បី កំណត់ អនាគត របស់ ខ្លួន ដោយ សេរី ជា ពិសេស នៅ ពេល យើង ប្រារព្ធ ខួប ១ ឆ្នាំ នៃ ការ ឈ្លាន ពាន អ៊ុយក្រែន ទ្រង់ ទ្រាយ ធំរបស់ រុស្ស៊ី ក្នុង ការ ប៉ុនប៉ង ដើម្បី ច្រាន ចោល សិទ្ធិ សេរី ប្រជាជន របស់ ប្រទេស នេះ ប៉ុន្តែ ត្រូវ បរាជ័យ »។
រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Tileuberdi បាន ថ្លែង អំណរ គុណ ដល់ លោក ប្ល៊ីងកែន ចំពោះ ការ ប្តេជ្ញា ចិត្ត របស់ សហរដ្ឋ អាមេរិក លើ សេរីភាព របស់ កាហ្សាក់ស្ថាន ប៉ុន្តែ បាន ផ្តល់ សញ្ញា ថា ប្រទេស របស់ លោក ទំនង ជា មិន ប្ដូរ ជំហរ គាំទ្រ រុស្ស៊ី ឬ គាំទ្រ លោក ខាង លិច នោះ ទេ។ លោក ថា កាហ្សាក់ស្ថាន នឹង បន្ត ធ្វើ សកម្មភាព ក្នុង ផល ប្រយោជន៍ ជាតិ របស់ ខ្លួន ក្នុង « ស្ថានភាព អន្តរជាតិ ដ៏ ស្មុគ ស្មាញ » និង « បន្ត គោល នយោបាយ ការ បរទេស ពហុ ភាគី ប្រកប ដោយ តុល្យ ភាព » ។
រដ្ឋ មន្រ្តី ការបរទេស ដដែល បាន គូស បញ្ជាក់ ថា ខណៈ កាហ្សាក់ស្ថាន មាន ទំនាក់ ទំនង ជិត ស្និទ្ធ និង ជា ប្រវត្តិសាស្ត្រ ទាំង ជាមួយ រុស្ស៊ី និង អ៊ុយក្រែន កាហ្សាក់ស្ថាន នឹង មិន អនុញ្ញាត ឱ្យ ទឹក ដី របស់ ខ្លួន ក្លាយ ជា កន្លែង ប្រើ ប្រាស់ សម្រាប់ ការ រំលោភ បំពាន របស់ រុស្ស៊ី ឬ ការ គេច វេស ពី ទណ្ឌកម្ម ណា មួយ ឡើយ ។
បន្ថែម ពី លើ នេះ លោក Tileuberdi ថា ទោះ បី ជា កាហ្សាក់ស្ថាន មាន ព្រំដែន គោក ជាប់ រុស្ស៊ី វែង ជាង គេ លើ ពិភព លោក ក៏ ដោយ ក៏ ខ្លួន មិន ឃើញ ការ គំរាម កំហែង ពី ទីក្រុង មូស្គូ ដែរ ស្រប ពេល ដែល ប្រទេស នេះ បាន ទទួល ជន ភៀស ខ្លួន រុស្ស៊ី រាប់ ម៉ឺន នាក់ ដែល គេច វេស ពី ការ កេណ្ឌ ទ័ព របស់ លោក ពូទីន កាល ពី ឆ្នាំ មុន ។
គួរ បញ្ជាក់ ថា លោក ប្ល៊ីងកែន ក៏ បាន រៀប ចំ កិច្ច ប្រជុំ ដាច់ ដោយ ឡែក ៗ នៅ ទីក្រុង អាស្ថានា ជាមួយ រដ្ឋ មន្រ្តី ការបរទេស នៃ ប្រទេស កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និង តួរមេនីស្ថាន ផង ដែរ ។ បន្ទាប់ ពី បញ្ចប់ ទស្សនកិច្ច នៅ កាហ្សាក់ស្ថាន លោក បាន បន្ត ដំណើរ ទៅ ក្រុង តាហ្សខិន ថ៍ ដែល ជា រដ្ឋ ធានី របស់ ប្រទេស អ៊ូសបេគីស្ថាន ។
ទោះ បី ជា ប្រទេស អាស៊ី កណ្ដាល ប្រកាន់ ជំហរ អព្យាក្រឹត និង មិន រិះ គន់ រុស្ស៊ី ក្នុង ការ ឈ្លាន ពាន អ៊ុយក្រែន ក្ដី ប្រទេស មួយ ចំនួន ជា ពិសេស កាហ្សាក់ស្ថាន បាន បញ្ជូន ជំនួយ មនុស្ស ធម៌ ទៅ ឱ្យ អ៊ុយក្រែន ។ កាល ពី សប្ដាហ៍ មុន រដ្ឋ អតីត សហភាព សូវៀត ទាំង អស់ នេះ បាន បោះ ឆ្នោត អនុប្បវាទ លើ សេចក្ដី សម្រេច ថ្កោល ទោស រុស្ស៊ី ចំពោះ ការ ឈ្លាន ពាន ថា ជា ការ រំលោភ លើ គោលការណ៍ ស្នូល របស់ អន្តរជាតិ នៅ ឯ មហាសន្និបាត អង្គការ សហ ប្រជាជាតិ ។

លើ បញ្ហា នេះ លោក ប្ល៊ីងកែន បាន ថ្លែង កាល ពី ថ្ងៃ អង្គារ ដដែល ថា ៖ « ប្រសិន បើ យើង អនុញ្ញាត ឱ្យ ( គោល ការណ៍ ទាំង នោះ ) រង ការ រំលោភ ដោយ និទណ្ឌភាព នោះ នឹង បើក ឱកាស ឱ្យ រុស្ស៊ី ខ្លួន ឯង បន្ត ពិចារណា លើ ការ ឈ្លាន ពាន បន្ថែម ទៀត ប្រឆាំង នឹង ប្រទេស ផ្សេង ទៀត»។ លោក បន្ត ថា ៖ « ប្រសិន បើ រុស្ស៊ី កំណត់ ទស្សនៈ របស់ ខ្លួន ឬ ប្រទេស ផ្សេង ទៀត នឹង រៀន មេរៀន ខុស ប្រទេស ឈ្លាន ពាន គេ នៅ គ្រប់ ផ្នែក នៃ ពិភព លោក នឹង និយាយ ថា « ប្រសិន បើ រុស្ស៊ី អាច រួច ផុត ពី រឿង នេះ នោះ យើង ក៏ អាច ធ្វើ បាន ដែរ »»។
រដ្ឋ មន្រ្តី ការបរទេស ដដែល បាន គូស បញ្ជាក់ ថា ៖ « នោះ ជា រូបមន្ត សម្រាប់ ពិភព នៃ ជម្លោះ ពិភព អស្ថិរភាព ពិភព លោក ដែល ខ្ញុំ មិន គិត ថា មាន នរណា ម្នាក់ ចង់ រស់ នៅ នោះ ទេ ។ ដូច្នេះ នោះ ហើយ ជា មូលហេតុ ដែល វា មាន សារៈ សំខាន់ សម្រាប់ ប្រទេស ជា ច្រើន ក្នុង ការ ក្រោក ឈរ ឡើង ហើយ និយាយ ថា « ទេ យើង មិន ទទួល យក សកម្មភាព នេះ »»។
ដំណើរ ទស្សនកិច្ច ទៅ កាន់ អាស៊ី កណ្តាល នា ពេល នេះ ត្រូវ បាន អ្នក វិភាគ ខ្លះ មើល ឃើញ ថា ស្មើ នឹង ការ វាយ ប្រហារ លើ កន្លែង សំខាន់ របស់ រុស្ស៊ី ព្រោះ តំបន់ នេះ ស្ថិត នៅ ក្រោម ឥទ្ធិពល របស់ រុស្ស៊ី ក្រោយ សហភាព សូវៀត ដួល រលំ ។ មន្ត្រី អាមេរិក និយាយ ថា ពួក គេ មាន ភាព ប្រាកដ និយម អំពី ទំនាក់ ទំនង ការ ទូត របស់ អាមេរិក ជាមួយ ប្រទេស អាស៊ី កណ្ដាល ទាំង ៥ ដែល រក្សា ទំនាក់ ទំនង ការ ទូត សន្តិសុខ និង សេដ្ឋកិច្ច ជិត ស្និទ្ធ ជាមួយ រុស្ស៊ី ក៏ ដូច ជា ប្រទេស ចិន ដែល ជា គូ ប្រជែង មហា អំណាច ផ្សេង ទៀត របស់ អាមេរិក និង ជា ដៃ គូ ដ៏ សំខាន់ របស់ រុស្ស៊ី ។
រាប់ ទសវត្សរ៍ មក ហើយ ដែល សហរដ្ឋ អាមេរិក ព្យាយាម បញ្រ្ជាប ឥទ្ធិពល របស់ ខ្លួន ក្នុង តំបន់ ។ បច្ចុប្បន្ន មន្ត្រី អាមេរិក ទទូច ថា ពួក គេ មិន ព្យាយាម បង្ខំ ប្រជាជាតិ នានា ជ្រើស រើស សម្ព័ន្ធ មិត្ត ទេ ប៉ុន្តែ សង្ឃឹម ថា ប្រទេស ទាំង នេះ នឹង ទាញ យកប្រយោជន៍ ពី ការ ចុះ ខ្សោយ នៃ ឥទ្ធិពល រុស្ស៊ី ក្នុង តំបន់ ក្រោយ បរិបទ នៃ សង្គ្រាម នៅ អ៊ុយក្រែន នា ពេល នេះ ដែល ធ្វើ ឱ្យ រុស្ស៊ី ពិបាក ផ្ដោត លើ មុខ ងារ ក្នុង តំបន់ របស់ ខ្លួន ។ យ៉ាង ណា មិញ អ្នក វិភាគ លើក ឡើង ថា សហរដ្ឋ អាមេរិក ត្រូវ ការ បង្កើន ទំនាក់ ទំនង ពាណិជ្ជកម្ម និង ជំនួយ សេដ្ឋកិច្ច យ៉ាង ខ្លាំង ប្រសិន បើ សង្ឃឹម ថា ចង់ យក ប្រទេស ទាំង នេះ ទប់ ទល់ នឹង រុស្ស៊ី និង ចិន ៕
ដោយ:ហួន ឌីណា

ads banner