ប្រធានាធិបតីវ័យក្មេងបំផុតរបស់វៀតណាម ក្នុងប្រវត្តិសាស្ត្រ

ហាណូយ៖ លោក វូ វ៉ាន់ ថុង (Vo Van Thuong) ត្រូវបានបោះឆ្នោត ឲ្យក្លាយជាប្រធានរដ្ឋ នៃប្រទេសវៀតណាម។ រដ្ឋសភាបានអនុម័តសេចក្តីសម្រេចមួយ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ដើម្បីជ្រើសរើសលោក វូ វ៉ាន់ ថុង ដែលសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្ត ឲ្យឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាម សម្រាប់អាណត្តិ ២០២១-២០២៦។

លោក ថុង អាយុ ៥៣ ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីវ័យក្មេងបំផុត របស់វៀតណាមក្នុងប្រវត្តិសាស្ត្រ។ លោកបានសន្យាថា “រក្សាភាពស្មោះត្រង់ទាំងស្រុងចំពោះប្រទេសជាតិ ប្រជាជន និងរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងខិតខំប្រឹងប្រែងបំពេញបេសកកម្មឱ្យបានល្អ ដែលបក្សកុម្មុយនិស្ត រដ្ឋ និងប្រជាជនប្រគល់ជូន”។

មានស្រុកកំណើត នៅខេត្ត Vinh Long ភាគខាងត្បូង លោក Thuong បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជា។ បច្ចុប្បន្ន លោកគឺជាសមាជិកវ័យក្មេងបំផុតនៃការិយាល័យនយោបាយរបស់បក្ស ដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់ប្រទេស ហើយក៏ជាសមាជិកអចិន្ត្រៃយ៍ដែលក្មេងជាងគេនៃលេខាធិការដ្ឋានបក្ស ចាប់តាំងពីឆ្នាំ១៩៧៦ មក៕ ប្រភពពី VNexpress ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner