តីកតុក ម៉ាឡេស៊ីបិទពាណិជ្ជកម្មនយោបាយ ចំពេលមានការលើក ឡើងពីភាពលំអៀងនៃក្រុមសម្របសម្រួលរបស់វេទិកា

គូឡាឡាំពួ៖ បណ្ដាញសង្គមទីកតុក (TikTok) របស់ម៉ាឡេស៊ី បាន ឱ្យ ដឹងកាលពីថ្ងៃពុធថា ការផ្សាយពាណិជ្ជកម្មនយោបាយនឹងត្រូវបិទ នៅ លើវេទិកាចែករំលែកវិដេអូខ្លីដ៏ពេញនិយមមួយនេះ។

ប្រធានគោលនយោបាយសាធារណៈរបស់ទីកតុកម៉ាឡេស៊ី លោក Hafizin Tajudin បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «នៅលើទីកតុក យើងមានគោលបំណងផ្តល់ជូនសមាជិកសហគមន៍ នូវមាតិកាចម្រុះដែលពាក់ព័ន្ធ និងគួរឱ្យកម្សាន្ត»។

លោកបន្តថា ៖ «ដើម្បីសម្រេចបាននូវចំណុចនេះ យើងផ្សព្វផ្សាយ វីដេអូមួយផ្នែកតូច ដើម្បីធ្វើឱ្យមានភាពចម្រុះគ្នានៃមាតិកា និង ណែនាំតារាល្បី ក៏ដូចជាអ្នកបង្កើតមាតិកាដែលកំពុង លេចមុខមាត់ ដល់អ្នកប្រើប្រាស់ទីកតុក»។

លោក Tajudin បានបន្តថា ៖ «យើងមិនអនុញ្ញាតឱ្យមានការផ្សាយ ពាណិជ្ជកម្មនយោបាយនៅលើវេទិកា ដែលនេះត្រូវបានពង្រឹងបន្ថែម ទៀតតាមរយៈការផ្លាស់ប្តូរគោលនយោបាយសម្រាប់រដ្ឋាភិបាល អ្នកនយោបាយ និងគណនីគណបក្សនយោបាយ (GPPPA) ដែលបង្កើតឡើងកាលពីឆ្នាំមុន»។

លោករំឭកឡើងវិញថា ទីកតុកមិនអនុញ្ញាតឱ្យមានការផ្សាយ ពាណិជ្ជកម្ម បង់ប្រាក់ ដែល «ផ្សព្វផ្សាយ ឬប្រឆាំងបេក្ខជន រដ្ឋាភិបាល មេដឹកនាំបច្ចុប្បន្ន គណបក្សនយោបាយ ឬក្រុមណាមួយ ឬបញ្ហា នៅថ្នាក់សហព័ន្ធ រដ្ឋ ឬថ្នាក់មូលដ្ឋាននោះទេ»។

បើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍សិង្ហបុរី CNA សេចក្ដី ថ្លែងការណ៍របស់ទីកតុកម៉ាឡេស៊ីកាលពីថ្ងៃពុធ ចេញផ្សាយបន្ទាប់ ពីមានវិដេអូល្បីផ្ទុះខ្លាំងមួយ អះអាងថា សមាជិកនៃគណបក្ស អ៊ិស្លាម ម៉ាឡេស៊ី (PAS) ក៏ជាផ្នែកមួយនៃក្រុមសម្របសម្រួលរបស់ទីកទុក។ វីដេអូនោះបានកត់សម្គាល់ថា អ្នកសម្របសម្រួលអាចកំណត់ ថា តើមាតិកា ណាអាចផ្ទុះ(ល្បី) ឡើង ដែលអាចឱ្យអ្នកប្រើ ប្រាស់ ច្រើនបានឃើញ។

រដ្ឋមន្រ្តីក្រសួងសារទូរគមនាគមន៍ និងឌីជីថលរបស់ម៉ាឡេស៊ី លោក Fahmi Fadzil បានថ្លែងកាលពីថ្ងៃអង្គារថា លោកបានទាក់ទងជា មួយក្រុមហ៊ុនទីកតុកជុំវិញការលើកឡើងក្នុងវិដេអូដែលផ្ទុះឡើងនោះ។ លោកកត់សម្គាល់ថា មនុស្សបានធ្វើការសន្មត់ថា «ក្រុមអ្នក សម្រប សម្រួលតីកតុក ៤ ០០០ នាក់ បានលម្អៀងទៅរកគណបក្ស នយោ បាយមួយ» ហើយបន្តថា៖ «ខ្ញុំបានទាក់ទងជាមួយទីកទុក ព្រោះថាទាំងនេះជាការចោទប្រកាន់ធ្ងន់ធ្ងរ ហើយប្រសិនបើជាការពិត នេះមានន័យថា មនុស្សមួយចំនួនបានជ្រៀតចូលទៅក្នុងកិច្ចការ ផ្ទៃក្នុង ក្រុមហ៊ុន»៕
ដោយ៖ហួន ឌីណា
ប្រភព៖ TikTok Malaysia says political advertisements are banned amid claims of biased platform moderator https://www.channelnewsasia.com/asia/tiktok-malaysia-says-political-advertisements-are-banned-amid-claims-biased-platform-moderator-3315196

ads banner