បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ បីថ្ងៃ ទូទាំងប្រទេសទទួលបាន ទេសចរជាង ១៣ លាន នាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រយៈពេល បី ថ្ងៃនៃ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពី ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៣ ន ទូទាំង ប្រទេស កម្ពុជា ទទួល បាន ភ្ញៀវទេសចរ សរុប ជាង ១៣ លាន នាក់ ។ ក្នុងនោះ ភ្ញៀវ ជាតិ ជាង ១៣ លាន នាក់ និង ភ្ញៀវ អន្តរជាតិ ជាង ៥៥ ម៉ឺន នាក់ ។ ខេត្តសៀមរាបជាខេត្តស្ថិតនៅលំដាប់ទី១ ដែលទាក់ទាញទេសចរបានច្រើនជាងគេក្នុងចំណោមគោលដៅ
ទេសចរណ៍ចំនួន១០។


ក្រសួងទេសចរណ៍ បាន បញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី ១៧ខែមេសា ឆ្នាំ២០២៣ថា តាម របាយការណ៍ ទទួល បាន ពី មន្ទីរ ទេសចរណ៍ រាជធានី ខេត្ត បាន ឱ្យ ដឹងថា រយៈពេល បីថ្ងៃ នៃ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពី ថ្ងៃទី ១៤-១៦ ខែមេសា នៅ ទូទាំងប្រទេស កម្ពុជា ទទួល បាន ភ្ញៀវទេសចរ សរុប ១៣ ១៨៧ ៧៧១ នាក់ ។ ក្នុងនោះ ភ្ញៀវ ជាតិ ១៣.១៣២.០៨០ នាក់ និង ភ្ញៀវ អន្តរជាតិ ៥៥.៦៩១ នាក់ ។

ចំណែក គោលដៅ ទេសចរណ៍ សំខាន់ៗ រយៈពេល បី ថ្ងៃនេះ រួមមាន ៖ ខេត្តសៀមរាប ២.១២០.៣៧៣ នាក់ ,
ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់ , ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់ , រាជ ធានី ភ្នំពេញ ១.០៨០.៥០៩ នាក់
, ខេត្ត ព្រះសីហនុ ៨៨៧.៨៩៣ នាក់ , ខេត្តកំពត ៨៧០.៣៩៩ នាក់ , ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់ , ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់ , ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់ និង ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់ ។

ប្រភព ដដែល បន្តថា ក្នុងនោះតួលេខ ប្រចាំថ្ងៃ រួមមាន ថ្ងៃទី ១៤ ខែមេសា មាន ភ្ញៀវ ចំនួន ២.០៩៨.៥០១ នាក់ ,
ថ្ងៃទី ១៥ ខែមេសា មាន ភ្ញៀវ ចំនួន ៤.២៣៧.៧៨០ នាក់ និង ថ្ងៃទី ១៦ ខែមេសា មាន ភ្ញៀវ ចំនួន ៦.៨៥១.៤៩០ នាក់ ។

ក្រសួងទេសចរណ៍ ក៏បាន ធ្វើការ កត់សម្គាល់ ផងដែរ ថា ចំនួន ភ្ញៀវទេសចរ និង ប្រជាពលរដ្ឋ ប្រមាណ ជាង ១៣ លាន នាក់ ក្នុង រយៈពេល បី ថ្ងៃនេះ គឺជា ចំនួន មួយ ដ៏ ច្រើន លើសលុប លើសពី ការរំពឹងទុក និង ច្រើនជាង ពេលមុន វិបត្តិ ជំងឺ កូ វីដ -១៩ ទៅទៀត ។ ចំនួន ភ្ញៀវ ទាំង ជាង ១៣ លាន នាក់ នេះ គឺ រដ្ឋបាល រាជធានី ខេត្ត រាប់បញ្ចូល ចំនួន ភ្ញៀវទេសចរ ដែល ធ្វើដំណើរ កម្សាន្ត នៅតាម រមណីយដ្ឋាន និង គោលដៅ ទេសចរណ៍ ទូទាំងប្រទេស , ចំនួន បងប្អូន ប្រជាជន ដែល បាន ចូលរួម លេង កម្សាន្ត នៅតាម ទីតាំង ដែលមាន ការរៀបចំ កម្ម វិធី សង្ក្រាន្ត ព្រមជាមួយ បងប្អូន ប្រជាពលរដ្ឋ ដែល លេង កម្សាន្ត នៅតាម ភូមិ ស្រុក និង កន្លែង ជួបជុំ នានា ។

ក្រសួងទេសចរណ៍ បាន បន្ថែមថា ព្រឹត្តិការណ៍ អង្គរ សង្ក្រាន្ត ដែលជា ខួប ១០ ឆ្នាំ នៃ ព្រឹត្តិការណ៍ នេះ ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី និង សម្តេច កិត្តិ ព្រឹទ្ធិ បណ្ឌិត និង ការរៀបចំ កម្មវិធី សង្ក្រាន្ត នៅ គ្រប់ រាជធានី ខេត្ត ពិសេស នៅតាម ទីប្រជុំជន ទី រួម ខេត្ត ទីរួមស្រុក តំបន់ គោលដៅ ទេសចរណ៍ សំខាន់ៗ វត្ត អារាម និង នៅតាម ភូមិ ស្រុក នានា គឺជា កត្តា ដែល បាន ទាក់ទាញ ឲ្យ ភ្ញៀវទេសចរ និង បងប្អូន ប្រជាពលរដ្ឋ ដើរ កម្សាន្ត យ៉ាងច្រើន កុះករ ស្រប ពេលដែល ពីមួយថ្ងៃ ទៅមួយថ្ងៃ នៃ ពិធីបុណ្យ បី ថ្ងៃនេះ បណ្តា រាជធានី ខេត្ត បាន បង្កើន ទំហំ នៃ ការជួបជុំ កម្សាន្ត កម្មវិធី សង្ក្រាន្ត នៅតាម ទីប្រជុំជន សំខាន់ៗ ដូចជា ការបន្ថែម ឡានទឹក សម្រាប់ បាញ់ ទឹក កម្សាន្ត និង ការប្រគំ តន្ត្រី បន្ថែម ជាដើម ។
ទន្ទឹមនឹងនេះ សកម្មភាព នៃ ការដើរ កម្សាន្ត របស់ ភ្ញៀវ និង បងប្អូន ប្រជាពលរដ្ឋ មាន តាំងពី ពេលព្រឹក រហូតដល់ យប់ អធ្រាត្រ ពិសេស ការកម្សាន្ត បាញ់ ទឹក លាបម្សៅ និង ចាក់ ភ្លេង កម្សាន្ត ជាដើម ។
ចរន្ត ភ្ញៀវទេសចរ ដ៏ ច្រើន នេះ បាន បង្កើតជា ផលប្រយោជន៍ សេដ្ច កិច្ច ដ៏ ច្រើន ទាំង នៅ ថ្នាក់ជាតិ និង នៅតាម មូលដ្ឋាន ។ បណ្តា សណ្ឋាគារ ផ្ទះសំណាក់ និង សេវា ស្នាក់នៅ ផ្សេងៗ នៅ ស្ទើរ គ្រប់ ខេត្ត បានទទួល ភ្ញៀវ ស្ទើរ ពេញ ស្ទើរ ១០០ ភាគរយ ។
ទន្ទឹមនឹងនេះ បណ្តា ភោជនីយដ្ឋាន និង អាហារ ដ្ឋា ន ក៏មាន ភ្ញៀវ ចូល ពេញៗ ក្នុង រយៈពេល បី ថ្ងៃនេះ ដែលមាន ភាពខុស គ្នា ធៀប នឹង ពេល កំពុងមាន វិបត្តិ កូ វីដ ១៩ ខ្លាំង ដែល ពួកគាត់ ភាគច្រើន បានរៀបចំ ម្ហូបអាហារ ដោយ ខ្លួនឯង សម្រាប់ បរិភោគ ។

ក្រសួងទេសចរណ៍ បន្ថែ ម ទៀតថា វិស័យ ឯកជន បាន សម្ដែង ក្ត រីករាយ ជា ពន់ពេក ចំពោះ ចរន្ត ភ្ញៀវ ដ៏ ច្រើន លើសពី ការរំពឹងទុក នាឱកាស ពិធីបុណ្យ ចូលឆ្នាំថ្មី នេះ និង បន្ត មាន សុទិដ្ឋិនិយម ខ្ពស់ ចំពោះ ការ ងើប ឡើងវិញ នៃ វិស័យ ទេសចរណ៍ ខណៈដែល ឆ្នាំ ២០២៣ គឺជា ឆ្នាំ ទស្សនា កម្ពុជា (Visit Cambodia Year) ។

ដោយឡែក សភាពការណ៍ សន្តិសុខ សណ្តាប់ ធា្ន ប់ សុវត្ថិភាព ការគ្រប់គ្រង ចរន្ត ភ្ញៀវ និង ការគ្រប់គ្រង គុណភាព និង តម្លៃ សេវា ទេសចរណ៍ នានា មាន ភាពល្អប្រសើរ ច្រើន បើទោះបី មាន បញ្ហា ចោទឡើង តិចតួច ខណៈដែល កំលាំង មាន សមត្ថកិច្ច ទាំង នៅ ថ្នាក់ជាតិ និង គណៈបញ្ជាការ ឯកភាព រាជធានី ខេត្ត បាន អនុវត្ត ការងារ ប្រកបដោយ ការទទួលខុសត្រូវ ខ្ពស់ ។
ប្រជាពលរដ្ឋ ទូទៅ ពិសេស យុវជន សិស្ស – និស្សិត និង កម្មករ កម្ម ការី មាន សេចក្តី រីករាយ និង ថ្លែ អំណរគុណ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី ដែល បានអនុញ្ញាត ឲ្យ មានការ ដឹកជញ្ជូន តាម រថយន្តក្រុង សាធារណៈ ដោយ ឥតគិតថ្លៃ សម្រាប់ ការធ្វើដំណើរ ទៅមក ស្រុកកំណើត ។
ក្រសួងទេសចរណ៍ គូសបញ្ជាក់ថា យើង អាច វាយតម្លៃ បាន ថា ចរន្ត ភ្ញៀវ ដ៏ ច្រើន កុះករ មិន ធ្លាប់មាន ក្នុងឱកាស ចូលឆ្នាំ នេះ គឺ បានមកពី ការជឿជាក់ លើ ភាពស៊ាំ សហគមន៍ ក្នុងការ គ្រប់គ្រង ជំងឺ កូ វីដ -១៩ ការរៀបចំ ព្រឹត្តិការណ៍ កម្សាន្ត ដ៏ សម្បូរបែប ពិសេស ព្រឹត្តិការណ៍ អង្គរ សង្ក្រាន្ត និង ការធានាបាន នូវ សុខសន្តិភាព ពេញលេញ ដែល អនុញ្ញាត ឱ្យ ប្រជាពលរដ្ឋ ដើរ កម្សាន្ត បាន ទូទាំងប្រទេស ៕
ដោយ៖មុនី

ads banner