ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ស្ថានភាពអាជីពរបស់អ្នកក្នុងពេលនេះមិនមានអ្វី ដែលគួរអោយកត់សម្គាល់នោះទេ។ លោកអ្នកនឹងអាចធ្វើការងារនៅក្រោមបន្ទុករបស់ខ្លួន បានយ៉ាងល្អប្រសើរ។ បើទោះបីជាអំណោយផលល្អប្រសើរដែលអ្នករំពឹងទុកមិនទាន់អាច នឹងកើតឡើងនៅក្នុងឳកាសនេះក្តី នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ លោកអ្នកនឹងទទួលបាន ភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កាគួរជាទីមោទន។ សូមប្រឹងប្រែងបន្ត កុំបោះបង់ចោល គោលដៅព្រោះការផ្តល់ជូនសម្រាប់រយៈពេលខ្លី។ លោកអ្នកត្រូវការពេលវេលា និងគម្រោង អនុវត្តរឹងមាំសម្រាប់ភាពជោគជ័យដែលអ្នកប៉ងប្រាថ្នា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាស ច្រើនសម្រាប់ស្ថានភាពការងារបច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត។ អ្នកអាចធ្វើការបណ្តាក់ទុន បង្កើតមុខរបរថ្មី ផ្លាស់ប្តូរទីកន្លែងការងារ រួមទាំងធ្វើការពិភាក្សា និងចុះហត្ថលេខាលើកិច្ច ការសំខាន់បាន។ មនុស្សទាំងឡាយដែលនៅក្បែរលោកអ្នកនឹងមានទឹកចិត្តល្អស្មោះត្រង់ ហើយចាំជួយទំនុកបម្រុងអ្នកគ្រប់កាលទេស។ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់នឹងសភាព ដែលនៅជុំវិញខ្លួន ហើយបើអាចក៏មិនចាំបាច់ផ្តោះផ្តងនោះដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។​ អាជីពរបស់អ្នកកំពុងមានស្ថានភាពហ្នឹង ហ្ន៎ល្អប្រសើរណាស់។ ប៉ុន្តែពេលវេលាថ្ងៃនេះនឹងផ្តល់ឳកាសកាន់តែច្រើនបន្ថែមទៀត។ សូម កុំបោះបង់ឳកាសនេះ គួរមានភាពរុះរាន់ជាងមុន។ ការផ្អាក ឬបន្ថយល្បឿននៅពេលនេះមិន មែនជាទិសដៅនៅឡើយទេ។ បើទោះបីជាលោកអ្នកហាក់ពេញចិត្តពេញថ្លើមចំពោះលទ្ធ ផលនេះក្តី សូមប្រឹងប្រែងបន្តដើម្បីកុំអោយខាតបង់លាភ។ លើសពីនេះ លោកអ្នកអាចការ ពារទស្សនៈយោបល់ និងសម្របទៅលើស្ថានការណ៍ដែលកើតឡើងនៅជុំវិញខ្លួនបានល្អ។ ផ្ទុយទៅវិញ សូមប្រយ័ត្ននឹងពាក្យសំដីលួងលោម។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារទាំងឡាយនៅក្នុងពេលនេះមានដំណើរ ការល្អប្រសើរ។ អ្នកនៅតែអាចធ្វើការបោះជំហានទៅកាន់គោលដៅដែលបានរៀបចំ ប៉ុន្តែ សូមកុំទាន់រំពឹងច្រើនពេក អ្វីៗហាក់មានពេលវេលា ដូច្នេះសូមបន្តការងារជាប្រក្រតីសិន។ សម្រាប់ការបណ្តាក់ទុនដោយប្រើប្រាស់លុយកាក់ច្រើន គួរតែផ្អាកសិន ដោយសារប្រហែល ជាប្រាក់ចំណេញនៅមិនទាន់សមល្មមដល់ដើមទុននោះទេ។ ការកំណត់កំរិតអាជីវកម្មឲ្យ នៅក្នុងកំរិតមធ្យមគួរតែជាជម្រើសដែលប្រសើរជាង។ ក្នុងនោះ ប្រហែលជាអ្នកគួរ ដើរចេញពីជំនួបដែលមិនទាក់ទងនឹងការងារទើបជាការល្អខ្លួនអ្នក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំភ្ជាប់ការងាររបស់អ្នកជាមួយនឹងរឿងរ៉ាវ តូច​តាច ហើយក៏មិនត្រូវបោះបង់ចោលការងារចោលបើគ្រាន់តែអ្នកមិនទាន់ទទួលបានភាព ជោគជ័យនៅពេលនេះ។ ជំនួសដល់ការបោះបង់ចោលបំណងប្រាថ្នា គួរតែព្យាយាមផ្លាស់ ប្តូរគម្រោងផែនការ ឬវិធីសាស្រ្តវិញទើបជាការល្អប្រសើរជាង។ ក្នុងនោះដែរ សូមកុំធ្វើអោយ មានការភ្ញាក់ផ្អើលទៅដល់មិត្តរួមការងារព្រោះការប្រថុយប្រថានរបស់អ្នក ពីព្រោះថ្ងៃនេះ មិនមែនជាពេលល្អសម្រាប់បង្ហាញកំហុសណាមួយនោះទេ។ ចំពោះការផ្លាស់ប្តូរការងារ ឬ ទីកន្លែងការងារគឺអាចធ្វើទៅបានដោយជោគជ័យបំផុត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយ ចំណាយពេលវេលា និងថាមពលទៅលើករណីដែលមិនចាំបាច់។ ប្រសិនបើអ្នកមានការ សង្ស័យចំពោះចំណេះជំនាញ និងបទពិសោធន៍របស់ខ្លួនឯង សូមជៀសវាងការប្រថុយ ប្រថានជាដាច់ខាត ហើយងាកមកស្នើសុំជំនួយពីមនុស្សនៅក្បែរខ្លួន ពិសេសមនុស្សនៅក្នុង ក្រុមការងារវិញទើបអាចបញ្ចៀសផលអវិជ្ជមានបាន។ ដោយឡែក លោកអ្នកអាចធ្វើការ សម្របសម្រួល និងតបតជាមួយនឹងស្ថានភាពអាក្រក់បានដោយងាយស្រួល។ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់ ពីព្រោះការមើលបំណាំ និងការនិយាយដើមចុងខ្លះអាចកើតឡើង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលល្អប្រសើរដើម្បី ពិភាក្សាអំពីទស្សនៈវិស័យរីកចម្រើននៃការងារ ឬនិយាយអំពីការតម្លើងប្រាក់ឧបត្ថម្ភនោះ ទេ។ ហោរាសាស្រ្តអាជីពណែនាំមិនឲ្យ ធ្វើការសម្រេចចិត្តលឿនពេកនោះទេ ពីព្រោះឳកាស ដែលជួបរឿងមិនល្អកំពុងតែព្យាយាមជ្រៀតជ្រែកអាជីព និងសេចក្តីសុខរបស់អ្នក។ ក្នុង នោះសម្រាប់ការប្រកួតប្រជែងក្នុងអាជីព ក៏អាចនឹងជួបភាពអវិជ្ជមានផងដែរ ហេតុនេះមិន គួរធ្វើអ្វីអោយលេចធ្លោពេកនោះទេ។ ចំណែកគម្រោងផែនការសូមអនុវត្តជានិច្ច។ ចំណែក ការប្រថុយប្រថាននាំដល់ការខាតបង់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មនានារបស់អ្នកនឹងទទួលបានទិន្នផលយ៉ាងល្អប្រសើរណាស់។ ​សូមកុំបានការព្រួយបារម្ភលើចំណុចណាមួយឡើយ លោកអ្នកអាចបំពេញការងារដោយជោគជ័យបានគ្រប់យ៉ាង។ លោកអ្នកក៏មិនចាំបាច់រងចាំការទំនុកបម្រុងរបស់អ្នកណាឡើយ ចូរចាប់ផ្តើមការងារដោយខ្លួនឯង និងយោងទៅលើគម្រោងផែនការដែលបានរៀបចំ។ ដោយឡែក ថ្ងៃនេះក៏ជាពេលវេលាដែល មានអំណោយផលបំផុតសម្រាប់ធ្វើកិច្ចសហការ និងដោះស្រាយបញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តណែនាំឲ្យយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន។ ប្រហែលជាអ្នកគួរតែធ្វើតាមដំបូន្មានរបស់មិត្តរួមការងារតិច ហើយជឿចជាក់លើវិចារណញាណរបស់ខ្លួនឲ្យបានច្រើន នោះអ្វីៗនឹងប្រសើរឡើងភ្លាមៗ។ ក្រៅពីនេះ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សដែលនៅជុំវិញខ្លួន ប៉ុន្តែសូមធ្វើដោយភាពទន់ភ្លន់ និងដោយប្រុងប្រយ័ត្ន។ ចំពោះរាល់ការផ្លាស់ប្តូរស្ថានភាពការងារផ្សេងៗគួរតែផ្អាក ហើយរងចាំ ឳកាសខាងមុខដែលប្រសើរជាងពេលនេះ។ ចំពោះដំណើរផ្លូវឆ្ងាយក៏ត្រូវប្រយ័ត្នបំផុតដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុងស្ថានភាពមួយដែលច្បាស់លាស់ណាស់ក្នុងពេលនេះ។ គ្មានសញ្ញាណអវិជ្ជមានណាមួយនឹងកើតឡើងចំពោះការងារ ឬការរំខានដល់សេចក្តីសុខរបស់អ្នកឡើយ។ ពេលវេលាល្អគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចធ្វើការងារតាមបំណងប្រាថា្នគ្រប់ពេលវេលាទាំងអស់។ ដោយឡែកមនុស្សដែលតែងនិន្ទាឈ្នានីស នឹងបោះបង់គំនិតអគតិទាំងនោះ ហើយត្រឡប់មកជាមិត្តវិញ។ ក្រៅពីនេះ សូមលោកអ្នកដើរតាមគម្រោងដែល បានរៀបចំ ហើយព្យាយាមប្រើប្រាស់ពេលអោយមានប្រសិទ្ធភាពបំផុត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារទាំងឡាយដំណើរទៅដោយរលូន ក្រៅពីនោះគឺមានមនុស្សជាច្រើនគាំទ្រគំនិតយោបល់អ្នកណាស់។ វេលានេះមានភាពប្រែប្រួលមួយចំនួនចំពោះស្ថេរភាពការងារ ប៉ុន្តែមិនបាច់បារម្ភអ្វីខ្លាំងពេកនោះទេ ពីព្រោះវាស្ថានភាពបណ្តោះអាសន្ន ហើយអ្នកអាចដោះស្រាយបាន។ ក្រៅពីនេះសូមមានការប្រុងប្រយ័ត្នជម្លោះដែលអាចកើតឡើងដោយភាពមិនច្បាស់លាស់។ ផ្ទុយទៅវិញ លោកអ្នកនឹងអាចស្តារស្ថានភាព ហិរញ្ញវត្ថុកន្លងមកបានយ៉ាងល្អ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ក្នុងនោះដែរ លោកអ្នកដែលបំពេញការងាររាជការ ក៏ដូចជាឯកជនអាចទទួលបានការលើកទឹកចិត្ត ឬពានរង្វាន់ចំពោះលទ្ធភាពការងារដែលអ្នកបានបំពេញនាពេលកន្លងមក។ បញ្ហាថ្ងៃនេះមិនអាចធានាបានឡើយ ដូច្នេះសូមលោកអ្នកមានការប្រុងប្រយ័ត្ន ហើយតាមដានស្ថានការណ៍ឲ្យបានញឹកញាប់។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ភ័យព្រួយ ការ សង្ស័យដែលមិនចាំបាច់ នោះអ្នកនឹងអាចអនុវត្តការងារបានទៅដោយភាពចម្រើនរុងរឿង បំផុត។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner