ព័ត៌មានថ្មីបំផុត
ads banner
បណ្ឌិត គិន ភា៖ ជម្រើសទាំង៣របស់កម្ពុជា គឺបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាដែនទឹកជាមួយថៃ ដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ យន្តការផ្សះផ្សា
ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ជម្រើសទាំង៣ ដែលភាគីកម្ពុជាតាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានស្នើឡើងនៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ គឺបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដែនទឹករវាងកម្ពុជា និងថៃ ដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ យន្តការផ្សះផ្សា។ ហើយជម្រើសទី៣ ចុងក្រោយដែលភាគីបានស្នើ គឺសុំឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ មានន័យថា កម្ពុជាតែងតែប្រាថ្នាចង់បានដំណោះស្រាយមួយដោយសន្តិវិធី ហើយមានសហគមន៍អន្តរជាតិជួយធ្វើសាក្សីជួយដឹងឮ។ ត្បិតដោយសារកន្លងមកភាគីថៃតែងតែក្រឡិចក្រឡុច តែងតែអនុវត្តផ្ទុយ ឬក៏ជួនកាលលុបចោលជាឯកតោភាគីនៅកិច្ចព្រមព្រៀង ឬក៏ MOU ជាមួយនឹងប្រទេសកម្ពុជា។ ដូច្នេះការស្នើឡើងរបស់កម្ពុជា ក៏ជាការស្នើឡើងដែលយើងរៀនសូត្រពីមេរៀនកន្លងមកនេះ ដែលភាគីថៃបានលុបចោលជាឯកតោភាគីនៅ MOU ឆ្នាំ២០០១ ដែលជា MOU មួយដែលជាមូលដ្ឋានច្បាប់ ជាមូលដ្ឋានគតិយុត្តិតែមួយគត់ដែលភាគីទាំងពីរមាន ហើយថៃបានលុបចោលជាឯកតោភាគី។ ដូច្នេះការធ្វើឲ្យមានភាគីទី៣ ឬក៏យន្តការផ្សះផ្សាដោយចាប់បង្ខំជាសាក្សីនេះ គឺដើម្បីធ្វើឲ្យថៃកុំចេះតែគេចវេសពីការទទួលខុសត្រូវ កុំចេះតែអនុវត្តផ្ទុយនៅអ្វីដែលខ្លួនបានចុះហត្ថលេខាកិច្ចព្រមព្រៀង ឬក៏ MOU ជាដើម។ បណ្ឌិត គិន ភា […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner