សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ កក្កដា ២០២៣

១. ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែសីហា ខណៈវិស័យឯកជន រំពឹងទុកខ្ពស់ចំពោះផ្លូវនេះ – AMS Central

២. រដ្ឋបានចំណាយថវិកាអស់ជាង ១ ១១៩លានដុល្លារ ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ – AMS Central

៣. ខេត្តព្រះសីហនុ និងកំពត ទទួលភ្ញៀវទេសចរសរុបបានជិត១០ម៉ឺននាក់ កំឡុងឈប់សម្រាក ៣ថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោតកន្លងមកនេះ – AMS Central

៤. ព្យុះទីហ្វុង Doksuri បានបោកបក់ឆ្ពោះទៅភាគខាងជើងហ្វីលីពីន បង្កឱ្យមានការជម្លៀសសហគមន៍នៅតាមឆ្នេរសមុទ្រចេញទៅរកកន្លែងមានសុវត្ថិភាព – CNA

៥. រុស្ស៊ីព្រមានពីការសងសឹក ក្រោយអ៊ុយក្រែនធ្វើការវាយប្រហារដោយដ្រូនក្បែរទីស្នាក់ការកងទ័ពក្នុងក្រុងមូស្គូ ខណៈអាមេរិកបានប្រកាសថា ខ្លួនមិនបានគាំទ្រការបើកការវាយប្រហារនេះទេ – Reuters

#ams1minute

ads banner