មនុស្សទី៤ នៃបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ចេញមុខសារភាព (Video Inside)
អ្នកអនុវត្តបទបញ្ជាតាមបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» បានបន្តចេញមុខសារភាពកំហុសថែមទៀតនៅថ្ងៃនេះ។
កាលពីម្សិលមិញមនុស្សបីនាក់ក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ដែលទទួលបទបញ្ជាពីទណ្ឌិត សម រង្ស៊ី ក្នុងការធ្វើវិច្ឆេទ្ធកម្មការបោះឆ្នោត បានចេញមុខសារភាពកំហុស។ នៅថ្ងៃទី២៥កក្កដានេះ, បុរសម្នាក់ទៀតឈ្មោះ សេង ប៊ុនហាន បានចេញមុខសារភាពទោសកំហុស។
ការចេញសារភាពនេះ បានធ្វើឡើងក្រោយប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវមនុស្សទាំង៤៤នាក់ ដែលស្ថិតក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ចេញមុខសារភាព ដើម្បីការបញ្ចៀសផុតពីការចោទប្រកាន់តាមផ្លូវតុលាការ ក្រោយការបែកធ្លាយនូវទង្វើទុច្ចរិតទាំងនេះ ក្នុងពេលដែលប្រទេសកម្ពុជាកំពុងធ្វើការបោះឆ្នោតសកល។
លោក សេង ប៊ុនហាន គឺជាមនុស្សទី៤ហើយ ក្នុងចំណោមមនុស្ស៤៤នាក់ ដែលជាអ្នកជឿលង់នូវឧបាយកលទណ្ឌិត សម រង្ស៊ី ដែលចង់ឱ្យពួកគេទាំងឡាយប្រព្រឹត្តអំពើវិទ្ធង្សនាបំផ្លាញលទ្ធផលការបោះឆ្នោត។