ជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួន នៅខេត្តមណ្ឌលគិរី (Video Inside)

តំបន់ខ្ពង់រាបមួយចំនួននៅខេត្តមណ្ឌលគិរី បានរងការជន់លិច ដោយជំនន់ទឹកភ្លៀង។ សេចក្តីរាយការណ៍ពីខេត្តភាគឥសានប្រទេសនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តំបន់ខ្ពង់រាបមួយចំនួនត្រូវបានជន់លិចដោយទឹកភ្លៀង ជាពិសេសផ្លូវលំ១ខ្សែ ដែលស្ថិតក្នុងចំនុចភូមិពូហ៊ូង ឃុំចុងផ្លាស់ នៃស្រុកកែវសីមា គឺរងការជន់លិចខ្លាំង។

ហិបឆ្នោត និងសម្ភារៈជាច្រើនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានស្ថិតជាប់នៅទីនោះ មិនទាន់អាចដឹកវិលត្រឡប់ទៅកាន់ ទីរួមខេត្តមណ្ឌលគិរីបានឡើយ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលបង្កឱ្យជន់លិចផ្លូវលំ១ខ្សែនេះ គឺជាផ្លូវសំខាន់បំផុតដែលត្រូវធ្វើដំណើរចូលក្នុងខេត្ត។ ភ្នាក់ងារអប្សរាណិតប្រចាំខេត្តមណ្ឌលគីរី បានរាយការណ៍ថាជំនន់ទឹកភ្លៀងនេះ គឺដោយសារឥទ្ធិពលព្យុះតាលីមដែលបោកបក់ប្រទេសវៀតណាម ហើយជះឥទ្ធិពលមកកម្ពុជា។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍ទៅមុខនេះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមាន ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម និងការព្យាករមកដល់ថ្មីនូវឥទ្ធិពលព្យុះទី៥ឈ្មោះដុកស៊ូរី។

ads banner