ក្រសួងទេសចរណ៍៖ ចុងសប្ដាហ៍ថ្ងៃទី១៧-២៣ ខែកក្កដាទទួលបាន ភ្ញៀវជិត២៧ម៉ឺននាក់
ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី២៦ខែកក្កដានេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧-២៣ ខែកក្កដា មានភ្ញៀវសរុបចំនួន២៦៩. ៣៥៦នាក់ ។ក្នុងនោះភ្ញៀវជាតិ២២៩ .៥១៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៩ ៨៣៧ នាក់ បានធ្វើដំណើរកម្សាន្ត។
ប្រភពដដែលថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តបាត់ដំបង ៣៧.៤១០នាក់,ខេត្តព្រះសីហនុ ៣៥.៨៤៩នាក់, រាជធានីភ្នំពេញ ៣៣.៤៣៧នាក់,ខេត្តកំពត ៣១.០៤៥នាក់, ខេត្តសៀមរាប ២០.៣៥០នាក់,ខេត្តកំពង់ស្ពឺ ១៦. ០២៥នាក់និង ខេត្តពោធិ៍សាត់ ១៣,៩០៩នាក់។
ចំនួនភ្ញៀវទេសចរខាងលើមានការថយចុះប្រមាណ ៩ភាគរយបើ ធៀបនឹងសប្តាហ៍កន្លងមក។ ការថយចុះខាងលើ ដោយសារប្រជា ពលរដ្ឋ ទូទាំងប្រទេស បានធ្វើដំណើរទៅស្រុកកំណើតដើម្បី ចូលរួម ការបោះឆ្នោត។ ប្រជាពលរដ្ឋភាគច្រើនបានជួបជុំគ្នា ហូបចុកនៅតាម មូលដ្ឋាន កំណើតរបស់គាត់បន្ទាប់ពីបោះឆ្នោតរួច។
ក្រសួងទេសចរណ៍បានបន្ថែមថា ដោយឡែក សម្រាប់ប្រជាពលរដ្ឋ ភ្នំពេញមួយចំនួន បានធ្វើដំណើរកម្សាន្តទៅកាន់គោលដៅ ទេសចរណ៍ មួយចំនួនបន្ទាប់ពីបោះឆ្នោតរួច ពិសេសទៅកាន់ខេត្តព្រះសីហនុតាម ផ្លូវល្បឿនលឿន។ ជាក់ស្តែង យោងតាមរបាយការណ៍ ចរាចរណ៍របស់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាមានរថយន្តចំនួន២០.៤៩៤គ្រឿង បានធ្វើដំណើរលើ ផ្លូវល្បឿន លឿន៕ដោយ៖មុនី



