Arsenal បានប្រកាសជាផ្លូវការក្នុងការទិញបាន Pepe ពីក្រុម Lille

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមកាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការទិញបាន Pepe ពីក្រុម Lille ហើយក្នុងតម្លៃខ្លួន៧២លានផោន ដោយបង់២០លានផោនមុន ហើយសល់ប៉ុន្មាននឹងបង់រំលោះតាមក្រោយ។

គ្រាន់តែមានការបង្ហាញមុខជាផ្លូវការភ្លាម ក៏ធ្លាយវីដេអូមួយដែលកីឡាករវ័យ២៤ឆ្នាំនេះធ្លាប់ប្រកាសថាខ្លួនចង់លេងឱ្យ Chelsea ហើយចង់លេងឱ្យតែក្លិបអង់គ្លេសនេះមួយគត់ ព្រោះក្លិបនេះជាក្លិបក្នុងក្ដីស្រមៃរបស់គេ។

យ៉ាងណាមិញ វីដេអូនោះគឺជាវីដេអូសម្ភាសន៍តាំងពីខ្សែប្រយុទ្ធរូបនេះលេងនៅក្លិប Angers មកហើយ ដូច្នេះអាចនឹងមានការប្រែប្រួលអារម្ភតាមពេលវេលា។ខ្សែប្រយុទ្ធខាងលើនេះជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី២នៅបារាំងរដូវកាលមុន ដោយរកបាន២២គ្រាប់ នៅពីក្រោយកីឡាករ Kylian Mbappe ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner