Dani Alves បានចុះកុងត្រាជាផ្លូវការជាមួយ ក្លិប Sao Paulo
អត្ថបទដោយ៖
Kien Sereyvuth
ខ្សែការពារស្ដាំ Dani Alves បានសម្រេចចិត្តត្រលប់ទៅលេងនៅប្រេស៊ីលវិញ នឹងចុះកុងត្រាជាមួយក្លិប Sao Paulo ជាមួយកុងត្រារយៈពេល៣ឆ្នាំ មិនមែនក្លិប Arsenal និង Manchester City នោះទេ ។
កីឡាករវ័យ៣៦ឆ្នាំ នឹងធ្វើដំណើរទៅកាន់ទីក្រុង Sao Paulo បន្ទាប់ពីបញ្ចប់វិស្សមកាលរបស់ខ្លួន ដើម្បីបង្ហាញខ្លួនជាផ្លូវការឲ្យក្លិប ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មានការចាប់អារម្មណ៍ច្រើនពីក្រុមធំៗនៅអឹរ៉ុប ពេលដែលគេចាកចេញពីក្លិប Paris S G តាមរយៈការអស់កុងត្រាកាលពីខែមិថុនា ។
Pep Guardiola ធ្លាប់និយាយថា លោកមានបំណងចង់ការជាមួយអតីតកូនចៅចាស់នៅ Barcelona រូបនេះម្ដងទៀត ខណៈ Arsenal និង Spurs សុទ្ធតែចង់បានដូចគ្នា។ យ៉ាងណា Alves បានសម្រេចចិត្តទៅ Sao Paulo ដែលជាក្លិបគេចូលចិត្តតាំងពីតូច៕ធ.ដ