មនុស្ស២នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក

ថៃ៖ នាព្រឹកថ្ងៃសុក្រនេះ មានមនុស្ស២នាក់រងរបួស ដោយសារហេតុការណ៍ផ្ទុះមួយចំនួនបានកើតឡើងក្នុងទីក្រុងបាងកក នៅទីតាំងចំនួន០៣កន្លែង។

ហេតុការណ៍នេះ បានកើតឡើងនៅតំបន់ភាគកណ្តាលនៃទីក្រុងបាងកក ជាទីដែលកំពុងទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មកពីបណ្តាប្រទេសជាសមាគមអាស៊ាន និងមកពីបណ្តាប្រទេសជាមហាអំណាចរួមមានសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី។

សារព័ត៌មានរ៉យទ័រ ផ្អែកលើប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានរាយការណ៍ថា អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតថា ហេតុការណ៍ទាំងនោះបង្កឡើងដោយសារអ្វី ខណៈពុំមានមនុស្សបាត់បង់ជីវិត និងរងរបួសធ្ងន់ខ្លាំងឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner