គ.ជ.ប ចាប់ផ្តើមត្រួតពិនិត្យផ្ទៀងផ្ទាត់ អំពីភាពត្រឹមត្រូវចំពោះលទ្ធផល នៃការបោះឆ្នោត (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាប់ផ្តើមត្រួតពិនិត្យផ្ទៀងផ្ទាត់ អំពីភាពត្រឹមត្រូវចំពោះលទ្ធផល នៃការបោះឆ្នោត តាមមណ្ឌលបោះឆ្នោតរាជធានីខេត្តទូទាំងប្រទេស នៅថ្ងៃទី២៩កក្កដានេះ។

យោងតាម គ.ជ.ប ការប្រកាសត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនេះ បានទន្ទឹមនឹងសម្ភារៈស្បោង «ឃ» និងកញ្ចប់ «ឃពិសេស» ព្រមទាំងសម្ភារៈឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀត ត្រូវបានបញ្ជូនមកទីស្នាក់ការកណ្តាលគជបវិញ រវាងពីថ្ងៃទី២៧ ដល់ ២៩កក្កដា។

យោងតាមប្រតិទិន នៃការបោះឆ្នោត, ការប្រកាសលទ្ធផលចុងក្រោយ នឹងធ្វើចន្លោះថ្ងៃទី៩ សីហា ដល់៤កញ្ញា បើសិនជាគ្មានពាក្យបណ្តឹង និងករណីគ្មានការបោះឆ្នោតណាមួយសាជាថ្មីនោះទេ។

ads banner