សាធារណរដ្ឋ Cyprus អបអរសាទរចំពោះជោគជ័យការរៀបចំការបោះឆ្នោតសកលកម្ពុជា (Video Inside)

សាធារណរដ្ឋស៊ីប Cyprus បានអបអរសាទរចំពោះជោគជ័យ នៃដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ របស់កម្ពុជា និងចាត់ទុកថាមានដំណើរការប្រកបដោយលក្ខណៈសេរី និងយុត្តិធម៌។

ការថ្លែងក្តីអបអរសាទរនេះបានធ្វើឡើង ក្នុងពេលដែលឯកអគ្គរដ្ឋទូតស៊ីប ប្រចាំកម្ពុជា លោកស្រី ម៉ាថា ម៉ាវ្រុម ម៉ាធីស Martha A. Mavrommatis បានជួបពិភាក្សាការងារជាមួយនឹងអនុប្រធានទីមួយអាជ្ញាធរមីនកម្ពុជា លោក លី ធុជ នាថ្ងៃទី២៨ កក្កដានេះ។

គួរបញ្ជាក់ថាទូតរបស់សាធារណរដ្ឋស៊ីបប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កន្លងទៅនេះបានប្រកបដោយភាពសេរី និងយុត្តិធម៌។

លោកស្រីឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តច តេជោ ហ៊ុន សែន ដែលបានស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជា និងធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ៕

ads banner