ឯកឧត្តម ឌិត ទីណា៖ និស្សិត ជ័យលាភីទៅបន្តការសិក្សានៅប្រទេសជប៉ុន ជាឱកាសមួយដ៏ល្អក្នុងការពង្រឹងសមត្ថភាព ដើម្បីយកនូវចំណេះជំនាញ មកអភិវឌ្ឍប្រទេស

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ពីកម្មវិធីអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសជប៉ុន នាទីស្តីការក្រសួងកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង២៦រូប ដែលនឹងបន្តការសិក្សានៅប្រទេសជប៉ុន។ ការសិក្សានៅក្រៅប្រទេសគឺជាឱកាសមួយដ៏ល្អ ក្នុងការពង្រឹងសមត្ថភាព ដើម្បីយកនូវចំណេះ ជំនាញមកអភិវឌ្ឍប្រទេសយើង។ ជាមួយគ្នានេះដែរ ចាំបាច់ត្រូវរក្សានូវសាមគ្គីភាព បើកចិត្តទូលាយរៀនសូត្រអ្វីដែលថ្មី ស្វែងយល់ពីវប្បធម៌ ភាសារបស់គេ ដែលទាំងនេះជាមូលដ្ឋានគ្រឹះក្នុងការទំនាក់ទំនងជាមួយជប៉ុន ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់បន្ថែមទៅកាន់ក្រុមនិស្សិតថា ការសិក្សាគឺជាមូលដ្ឋាន ហើយប្រការចាំបាច់គឺមានសមត្ថភាពពិតប្រាកដ ធ្វើការងារឱ្យពិតប្រាកដ មានលទ្ធផលការងារល្អ ធ្វើខ្លួនឱ្យមានតម្លៃ។ ដូច្នេះត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ មានគោលដៅជាក់លាក់ ធ្វើឱ្យពិតប្រាកដ និងឱ្យល្អបំផុត ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិយើង ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner