ក្រសួងវប្បធម៌គ្រោងនឹងរៀបចំមហោស្រពចាប៉ីដងវែង (Video Inside)

ក្រសួងវប្បធម៌ គ្រោងនឹងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ក្រោមប្រធានបទ “វប្បធម៌សន្តិភាព”។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ថ្ងៃនេះ មហោស្រពចាប៉ីដងវែងទូទាំងប្រទេស គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៣-៤ ខែតុលា ឆ្នាំ២០២៣។

ក្រសួងវប្បធម៌ បានអំពាវនាវបេក្ខជនទាំងឡាយ ដែលមានបំណងចូលរួមប្រលងប្រជែង សមត្ថភាពចាប៉ីដងវែង សូមអញ្ជើញដាក់ពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

ចាប៉ីដងវែង គឺជាឧបករណ៍កេសដេញ និងជាទ្រព្យបេតិកភណ្ឌ ដែលដូនតាបានបន្សល់ទុកក្នុងសង្គមខ្មែរ។ ចាប៉ីដងវែង ត្រូវបានបញ្ចូលជាសម្បតិ្តបេតិកភណ្ឌ អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយសិល្បៈ ចាប៉ីដងវែង។

មហោស្រពចាប៉ីដងវែង នឹងរៀបចំឡើងនៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ដែលនឹងមានការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផេក ផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

ads banner