ធនាគារ ហ្វីលីព ផ្តល់ឱកាសពិសេសជូនអតិថិជនដែលបើកគណនីហើយដាក់ប្រាក់សន្សំ
ភ្នំពេញ៖ បន្ទាប់ពីប្រកាសចេញជាផ្លូវការនូវកម្មវិធីប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ” កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅនេះ ធនាគារ ហ្វីលីព បានឈានដល់ការចាប់រង្វាន់ផ្សងសំណាងលើកទី1 ដើម្បីស្វែងរកអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ទូរសព្ទ Samsung Galaxy Z Fold4 ចំនួន 5 រង្វាន់ និងទឹកប្រាក់ 888 ដុល្លារ ចំនួន 5 រង្វាន់ ។ កម្មវិធីចាប់រង្វាន់ផ្សងសំណាងនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី 01 ខែសីហា ឆ្នាំ 2023 នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ហ្វីលីព និងមានការផ្សាយបន្តផ្ទាល់ពីទំព័រហ្វេកបុកផ្លូវការ របស់ធនាគារ។
នេះគឺជាកម្មវិធីចាប់រង្វាន់លើកទី1 សម្រាប់អតិថិជនរបស់ធនាគារ ហ្វីលីព ដែលបានដាក់ប្រាក់សន្សំជាមួយធនាគារ ចាប់តាំងពីដើមឆ្នាំ2023។ ដើម្បីបង្ហាញអំពីតម្លាភាព ក្នុងការចាប់រង្វាន់នេះ ធនាគារ ហ្វីលីព បានជ្រើសរើសយកការបង្វិលគ្រាប់ប៉េងប៉ុង ដើម្បីស្វែងរកអតិថិជនដែលឈ្នះរង្វាន់ទាំង 10 រូប។
កម្មវីធីប្រូម៉ូសិន“ត្រឡប់មកវិញ កាន់តែអស្ចារ្យ” នឹងបន្តរហូតដល់ដំណាច់ឆ្នាំ ដែលកម្មវិធីចាប់រង្វាន់លើកទីពីរនឹងប្រារព្ធឡើងនៅខែតុលា ហើយកម្មវិធីចាប់រង្វាន់ធំនឹងប្រារព្ធឡើងនាដើមឆ្នាំក្រោយ។
សម្រាប់អតិថិជនថ្មី ឬ អតិថិជនដែលមានស្រាប់ ក៏អាចរីករាយនឹងប្រូម៉ូសិននេះផងដែរ ដោយគ្រាន់តែធ្វើការបើកគណនីជាមួយធនាគារ ហ្វីលីព ហើយដាក់ប្រាក់សន្សំចាប់ពី 1,000 ដុល្លារឡើងទៅ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ផ្សេងៗជាច្រើនរួមមាន រថយន្ត Ford Everest Titanium 2023 (1រង្វាន់) រថយន្ត Ford Ranger Wildtrak 2023 (1រង្វាន់) ទូរសព្ទ Samsung Galaxy Z Fold4 (15 រង្វាន់) និងរង្វាន់សាច់ប្រាក់សុទ្ធ 888 ដុល្លារ (15 រង្វាន់)។
ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ ដែលផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាម តម្រូវ ការ របស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែល មាន ទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1975។ ធនាគារ ហ្វីលីព ភីអិលស៊ី ជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមានច្រើនជាង 70សាខា ទូទាំងប្រទេស ៕ដោយ / គ្រី សម្បត្តិ



