សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ សីហា ២០២៣

១. ជំនន់ទឹកភ្លៀងបានកើតឡើងក្នុងខេត្តចំនួន ៩ របស់កម្ពុជា ដែលបានប៉ះពាល់ទៅលើប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ស្រូវ និងដំណាំរួមផ្សំផ្សេងៗ – AMS Central

២. គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១ម៉ឺន២ពាន់គ្រាប់ ដែលមានទម្ងន់ជាង ២០០ តោនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពាមជរ ខេត្តព្រៃវែងត្រូវបានក្រុមប្រតិបត្តិការសម្អាត – កម្ពុជាថ្មី

៣. ការទូទាត់ជាប្រាក់រៀលតាម KHQR គិតត្រឹមខែមេសា ឆ្នាំ២០២៣ ចំនួនប្រតិបត្តិការជាប្រាក់រៀល មានជិត ១៧ម៉ឺនប្រតិបត្តិការ ដែលស្មើនឹងទំហំទឹកប្រាក់ ៩៧ប៊ីលានរៀល – ថ្មីៗ

៤. ថៃ និងវៀតណាម នាំគ្នាសម្រុកប្រមូលទិញស្រូវពីប្រជាកសិករសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក – Bangkok Post

៥. ប៉ូឡូញប្រញាប់ប្រញាល់ពង្រឹងទ័ពទៅព្រំដែន ក្រោយចោទប្រកាន់បេឡារូសថារំលោភលើដែនអាកាសរបស់ខ្លួន – CNA

#ams1minute

ads banner