ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត វិលត្រឡប់មកកម្ពុជាវិញក្រោយជោគជ័យ… (Video Inside)

គណៈប្រតិភូកម្ពុជាដែលទទួលបានជោគជ័យក្នុងសិទ្ធិទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាត សមាគមកាយប្ញទ្ធិនារីពិភពលោកលើកទី៣៩ បានវិលត្រឡប់មកមាតុប្រទេសហើយនាល្ងាចថ្ងៃពុធនេះ។

លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយប្ញទ្ធិនារីពិភពលោកនៅក្នុងប្រទេស សាយព្រឹស រវាងពីថ្ងៃទី២៦កក្កដាដល់ថ្ងៃទី៣១កក្កដាឆ្នាំ២០២៣។

នៅថ្ងៃទី៣១កក្កដាឆ្នាំ២០២៣ នៃការប្រកាសលទ្ធផលចុងក្រោយ, អ្នករៀបចំសន្និសីទ បានប្រកាសថាការរៀបចំសន្និបាត សមាគមកាយប្ញទ្ធិនារីពិភពលោកលើកទី៣៩ សម្រាប់ឆ្នាំ២០២៦នឹងត្រូវបានទៅលើប្រទេសកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រាប់អ្នកកាសែតជុំវិញជោគជ័យរបស់កម្ពុជា ដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំធ្វើនៅក្នុងឆ្នាំ២០២៦។

សមាគមកាយប្ញទ្ធិនារីពិភពលោក គឺជាសមាគមដែលមានចូលរួមពីប្រទេស ចំនួន១៥២ របស់សកលលោក។

ads banner