ស្ត្រីបាត់ខ្លួនក្នុងទឹកជ្រោះឱម៉ាល់ប្រទះឃើញសាកសពគាបជាប់នឹងថ្ម (Video Inside)
ស្ត្រីដែលបាត់ខ្លួនក្នុងទឹកជ្រោះឱម៉ាល់នៃខេត្តកំពត ត្រូវបានរកឃើញនៅថ្ងៃទី២សីហានេះ ក្រោយការស្វែងរករបស់អាជ្ញាធររយៈពេល៤ថ្ងៃជាប់ៗគ្នាមកនេះ។
កញ្ញា ផន ស្រីខួច អាយុ១៩ឆ្នាំ បានបាត់ខ្លួនតាមខ្សែទឹកក្រោយតង់របស់នាងត្រូវបានបាក់ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំងវេលាទាបភ្លឺថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៣។ បុរសអាយុ២៣ឆ្នាំ ឈ្មោះ សុង ទីមធន ដែលស្ថិតក្នុងតង់ជាមួយនឹងរួបនាង បានថ្លែងថាក្នុងហេតុការណ៍នោះ លោកបានចាប់ដៃនាងជាប់ប៉ុន្តែក្រោយមកបានរបូតទៅវិញ ក្នុងពេលដែលមិនអាចទប់ទល់នឹងខ្សែទឹកបោកបក់បាន។
ស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងថាសាកសពរបស់នាង ត្រូវបានរកឃើញគៀបជាប់នឹងថ្ម ដែលក្នុងពេលទឹកកំពុងលិចខ្លាំងនោះ គេមិនអាចរកឃើញសាកសពភ្លាមបានឡើយ។
ការរកឃើញសាកសពនេះ បាននាំឱ្យចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ ដោយសារទឹកជ្រោះឱម៉ាល់នោះ បានកើនឡើងដល់ចំនួន២នាក់ហើយ។ សាកសពម្នាក់ទៀតដែលគេបានរកឃើញកាលពីថ្ងៃទី៣១កក្កដាកន្លងមកនោះ គឺជាស្ត្រីអាយុ១៩ឆ្នាំឈ្មោះ កែន ស្រីរ័ត្ន។