២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ករណី (Video Inside)
ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួនសរុបតែ ១៤៨ ករណីប៉ុណ្ណោះ ដែលបន្តថយចុះបន្ថែមទៀតចំនួន ១៥៤ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ចំនួនអ្នកឆ្លងទាំងនោះ បានកើតលើប្រទេសបួននៅអាស៊ាន។ ប្រទេសកម្ពុជានៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះ មានរយៈពេលកន្លះខែមកហើយ។
ប្រទេសទាំង ៤ នៅអាស៊ាន ដែលមានការឆ្លង និងស្លាប់ថ្ងៃនេះ រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២២៣ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៤ករណីដូចគ្នា។ ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារកូវីដ១៩ នៅអាស៊ាននារយៈពេល២៤ម៉ោងចុងក្រោយនេះមាន ១០នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣១ម៉ឺន ៤២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៦៧១នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩២លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕