វិទ្យាល័យឥន្រ្ទទេវី ឡើងឈរកំពូលតារាងក្រោយយកឈ្នះ ក្រុមវិទ្យាល័យ ឬស្សីកែវ ២ទល់១ ខណៈកីឡាករ គី រីណា រកបាន២គ្រាប់ ក៏ជាគ្រាប់ទី២០ផងដែរ

អត្ថបទដោយ៖
Kien Sereyvuth

២គ្រាប់ម្នាក់របស់កីឡាករ គី រីណា គឺជាគ្រាប់ទី២០ នឹងបានធ្វើអោយវិទ្យាល័យឥន្រ្ទទេវី ឡើងទៅឈរកំពូលតារាងវិញ ក្រោយយកឈ្នះវិទ្យាល័យ ឬស្សីកែវ ២ទល់១ ចំណែកមួយប្រកួតទៀត ក្រុមវិទ្យាល័យភ្នំពេញថ្មី  ៦ទល់១ នៅក្នុងសប្តាហ៍ទី៧ នៃការប្រកួតបាល់ទាត ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩  ។
ជ័យជំនះនេះបានធ្វើអោយ៧ប្រកួត  ក្រុមវិទ្យាល័យឥន្ទ្រទេវី ឈរកំពូលតារាងវិញ ដោយមាន១៩ពិន្ទុ ដោយឆ្លង ឈ្នះ៦ ស្មើរ១ ឯក្រុមវិទ្យាល័យឬស្សីកែវ ធ្លាក់មកលេខ២   រីឯសាលារៀន វេស្ទឡាញ ឡើងឈរលេខ៤ មាន១២ពិន្ទុ ដោយ៧ប្រកួត ឈ្នះ៤ ចាញ់៣ ខណៈក្រុមវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី លេខ ។
ចំពោះការប្រកួតនៅថ្ងៃស្អែក ក្រុមវិទ្យាល័យព្រះស៊ីសុវត្តិ ប៉ះ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី   នៅទីលានវិទ្យាល័យច្បារអំពៅ និងក្រុមវិទ្យាល័យ បឹងត្របែក ប៉ះ ក្រុមវិទ្យាល័យ ចាក់អង្រែ នៅទីលានវិទ្យាល័យបឹងត្របែក វេលាម៉ោង ១៥:៣០ នាទីដូចគ្នា ។
គួររំលឹកថា ពានបាល់ទាត់វិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធ យុវជន កម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើក កម្ពស់ វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner