ព្រះមហាក្សត្រម៉ាឡេស៊ីថ្មី គ្រងរាជ្យសម្បត្តិជាផ្លូវការហើយ

ព្រះប្រមុខរដ្ឋជាន់ខ្ពស់ថ្មីនៃប្រទេសម៉ាឡេស៊ីឡើងគ្រងរាជសម្បត្តិជាផ្លូវការ ព្រះចៅស៊ុលតង់ព្រះនាម Abdullah SultanAhmadShah បានលើងគ្រងរាជ្យសម្បត្តិជាផ្លូវការ ក្លាយជាព្រះមហាក្សត្រម៉ាឡេស៊ីអង្គទី១៦ និងជាព្រះប្រមុខរដ្ឋជាន់ខ្ពស់ថ្មីនៃប្រទេសម៉ាំឡេស៊ី ដែលពិធីឡើងគ្រងរាជ្យសម្បត្តិនេះ ធ្វើឡើងនៅព្រះបរមរាជវាំងជាតិដែលស្ថិតនៅរាជធានីគូឡាឡាំពួ។ ក្នុងព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ កាលពីថ្ងៃទី៣០ កក្កដា ២០១៩ ព្រះអង្គ Abdullah SultanAhmadShah បានប្រកាសថា ការងារអាទិភាព គឺសុខាមាលភាពប្រជាជន និងការបង្រួបបង្រួមជាតិ។

អ្នកនយោបាយសំខាន់ៗមានព្រះចៅស៊ុលតង់ HajiHassanalBolkiah នៃប្រទេសព្រុយណេ ប្រមុខនៃរដ្ឋនានា មន្រ្តីរដ្ឋាភិបាល និងអង្គទូតបរទេសប្រចាំនៅប្រទេសម៉េឡេស៊ី បានចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិផងដែរ។ កាលពីថ្ងៃទី៦ខែមករាឆ្នាំនេះ អតីតប្រមុខរដ្ឋជាន់ខ្ពស់នៃម៉ាឡេស៊ីគឺព្រះមហាក្សត្រម៉ាឡេស៊ី Muhammadទី៥ បានប្រកាសដាក់រាជ្យ និងលាលែងពីតំណែង។

កាលពីថ្ងៃទី២៤ខែមករា កិច្ចប្រជុំពិសេសមួយនៃព្រះចៅស៊ុលតង់ម៉ាឡេស៊ី បានបោះឆ្នោតជ្រើសរើសព្រះចៅស៊ុលតង់ទី៦ នៃរដ្ឋផេណាង (Pahang)ព្រះនាមAbdullah SultanAhmadShah ឲ្យក្លាយជាព្រះមហាក្សត្រម៉ាឡេស៊ីអង្គទី១៦ និងជាព្រះប្រមុខរដ្ឋជាន់ខ្ពស់ថ្មីនៃប្រទេសម៉ាឡេស៊ីដែលអាណត្តិនេះ ចាប់ផ្តើមពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩តទៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner