ខេត្តចំនួន១២រងនឹងជំនន់ទឹកភ្លៀង (Video Inside)

ខេត្ដចំនួន១២នៅកម្ពុជាបានរងនឹងការជន់លិច ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសផងទៀត។

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយគិតត្រឹមថ្ងៃទី៤ សីហា ឆ្នាំ២០២៣ ខេត្តទាំង១២ ដែលបានរងគ្រោះគឺខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តមណ្ឌលគិរី, ខេត្តកំពត, ខេត្តកែប, ខេត្ដកោះកុង, ខេត្ដក្រចេះ, ខេត្តរតនគិរី, ខេត្តកំពង់ធំ, ខេត្តពោធិ៍សាត់, ខេត្ដកំពង់ស្អឺ និងខេត្តព្រះសីហនុ។ ខេត្តទាំង១២នេះ បានរងនឹងជំនន់ទឹកភ្លៀងអស់រយៈ ពេល៩ថ្ងៃហើយ។

គ្រួសារដែលរងផងប៉ះពាល់មានចំនួន១ម៉ឺន ២០៤៤គ្រួសារ, ពលរដ្ឋដែលត្រូវបានជម្លៀសមាន១៧៩គ្រួសារ, មនុស្សម្នាក់បានស្លាប់, ២នាក់រងរបួស, ផ្ទះ៩ពាន់៥៣ខ្នង, សាលារៀន១៩ខ្នងបានរងការប៉ះពាល់… ផ្លូវប្រវែង២ម៉ឺន៤ពាន់៩១១ម៉ែត្រ និងស្រូវ១ម៉ឺន១ពាន់ ៩៥៥ហិកតាត្រូវបានលិច។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍ទៅមុខនេះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្ដកើតមានថែមទៀត ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម គួបផ្សំនឹងខ្យល់ មូសុង និរតីក្នុងកម្រិតមធ្យម។

ដោយឡែកព្យុះទី៦ឈោ្មះ ខាណុន បាននិងកំពុងធ្វើដំណើរទៅកាន់ភាគខាងជើង និងរំពឹងធ្វើដំណើរដល់ប្រទេសជប៉ុន នាសប្តាហ៍ក្រោយ។

ads banner