ខេត្តក្រចេះរៀបចំទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋ (Video Inside)
អត្ថបទដោយ៖
Apsara Net
ខេត្តក្រចេះបានរៀបចំទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋគេចចេញពីទឹកជំនន់ ខណៈទឹកទន្លេកំពុងហក់ឡើង និងអាចបង្កការជន់លិចភូមិឋានប្រជាពលរដ្ឋ។
អភិបាលរង ទទួលបន្ទុកគ្រោះមហន្តរាយខេត្តក្រចេះ លោក គង់ គឹមនី បានឱ្យដឹងនៅថ្ងៃទី៤ ខែសីហានេះថា ក្រុមការងារកំពុងពិនិត្យបង្កើតទីទួលសុវត្ថិភាព នៅក្នុងក្រុងស្រុកនានា ពិសេសតំបន់ដែលធ្លាប់ងាយរងហានិភ័យ ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ និងសត្វ ខណៈដែលស្ថានភាពទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះបន្តហក់ឡើងជាបណ្តើរៗ។
ស្ថានីយជលសាស្ដ្រខេត្តក្រចេះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤សីហា ទឹកមានកម្ពស់ ជាង ១៧ម៉ែត្រ គឺហក់ឡើងលឿនជាងឆ្នាំ២០២២ ដល់ទៅជិត៤ម៉ែត្រ។ នៅក្នុងខេត្តក្រចេះនោះ, កម្រិតកម្ពស់ទឹកប្រកាសអាសន្ន គឺ២២ម៉ែត្រ៕