ប្រពន្ធតារាកំប្លែងនាយពាក់មី រងគ្រោះថ្នាក់ ពេលទៅទទួលសេវាកម្មព្យួរសេរ៉ូមឲ្យស្បែកស (Video Inside)

ប្រពន្ធតារាកំប្លែងនាយពាក់មីបានរួចផុតពីសេចក្តីស្លាប់ ក្រោយការរងគ្រោះថ្នាក់ដោយសារទៅទទួលសេវាកម្មព្យួរសេរ៉ូមឲ្យស្បែកស។

អាជ្ញាធរបានសម្រេចបិទទីតាំងអេស 88 ប៊ីយូធី ផ្សារធំថ្មី ដែលជាកន្លែងផ្តល់សេវាកម្មនោះ។ គ្រោះថ្នាក់ដែលកើតឡើងចំពោះប្រពន្ធ នាយពាក់មីនោះ បានកើតឡើងតាំងពីថ្ងៃទី២សីហា និងភរិយារបស់លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ បន្ទាប់ពីបុគ្គលិកសេវាកម្មនៅទីតាំងនោះ ដាក់ស៊ីរ៉ូមដែលបានធ្វើ ឱ្យភរិយារបស់នាយពាក់មីថប់ដង្ហើម និងណែនដើមទ្រូង។ ក្រោយការព្យាបាលរយៈពេល៣ថ្ងៃរួចមក, ភរិយានាយពាក់មី ត្រូវបានគេជួយសង្គ្រោះផុតពីសេចក្តីស្លាប់។

ទីតាំងយីហោ អេស 88 ប៊ីយូធី ដែលគ្មានច្បាប់អនុញ្ញាតបើកពីក្រសួងសុខាភិបាល មានទីតាំងនៅសង្កាត់ផ្សារថ្មីទី៣ ក្នុងខណ្ឌដូនពេញ។ នាយពាក់មី បានសរសេរបញ្ជាក់នៅលើបណ្ដាញសង្គម Facebook នាថ្ងៃទី៤ ខែសីហានេះថា ប្រពន្ធរបស់លោកបានទៅទីតាំងនេះ ដើម្បីទទួលសេវាកម្មព្យួរសេ រ៉ូមធ្វើឲ្យស្បែកស។

ភរិយាតារាកំប្លែងនាយពាក់មីនារសៀលថ្ងៃទី៤សីហានេះ បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ និងមកសម្រាកនៅគ្រែ សម្រាប់អ្នកជំងឺធម្មតាវិញហើយ។

ads banner