ចំណូលលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ បានជាង២០លានដុល្លារក្នុងរយៈពេល៧ខែ (Video Inside)

កម្ពុជារកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានជាង ២០លានដុល្លារ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣។ ចំណូលនេះបានកើនឡើង ៥០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ, ក្នុងរយៈពេល ៧ខែ ភ្ញៀវទេសចរបរទេស ដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន៤៣ម៉ឺន ៩ពាន់ ៣៦៥នាក់ ដោយទទួលបានប្រាក់ចំណូលចំនួន ២០លាន ៣១ម៉ឺន ៧ពាន់ ៣៤៥ដុល្លារ កើនឡើង ៥០២,៧៩% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។

ads banner