គណបក្សមហាសាមគ្គីជាតិខ្មែរ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី
អត្ថបទដោយ៖
ពលជ័យ
ថ្នាក់ដឹកនាំ នៃគណបក្សមហាសាមគ្គីជាតិខ្មែរ បានចូលរួមអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដឹកនាំសមាសភាពរាជរដ្ឋាភិបាល សុំសេចក្ដីទុកចិត្តពីរដ្ឋសភា។
សូមជម្រាបថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា៕
