ទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ ឆ្នាំ២០១៩នេះ មានអត្តពលិកចុះឈ្មោះ សរុប៣១០០នាក់ កើនឡើង១៥% បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ

អត្ថបទដោយ៖
Kien Sereyvuth

ទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ ឆ្នាំ២០១៩នេះ មានអត្តបលិកចុះសរុប៣១០០នាក់ កើនឡើង១៥% បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ
ទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ ឆ្នាំ២០១៩ ដែលគ្រោងនឹងធ្វើនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដែលបន្ថែមអត្ថន័យសំខាន់មួយទៀត ដើម្បីបន្តដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ គិតត្រឹមថ្ងៃនេះមានអត្តពលិកចុះឈ្មោះសរុប៣១០០នាក់ កើនឡើង១៥% បើធៀបនឹងឆ្នាំ២០១៨កន្លង ។
លោក សែម ផល្លា នាយកគ្រប់គ្រងទិវារត់ប្រណាំងម៉ារ៉ាតុង មានអោយដឹងថា គិតត្រឹមថ្ងៃនេះ មានអ្នកចុះឈ្មោះជាតិ និងអន្តរជាតិ ចុះឈ្មោះសរុប៣១០០នាក់ មកពី៥០ប្រទេស ក្នុងនោះអ្នករត់ជាជនជាតិបរទេស ១៦៥៥នាក់ ជនជាតិកម្ពុជាមានចំនួនប្រមាណ១១៤៥នាក់ ខណៈចិនឈរ លេខ១ ជប៉ុនលេខ២ ម៉ាឡេស៊ីលេខ៣ ។
ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ព្រឹត្តការណ៍ ម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ បន្ថែមអត្ថន័យសំខាន់មួយទៀត គឺអបអរដំណើរឆ្ពោះ ស៊ីហ្គេម លើកទី៣២ ២០២៣ ដែលកម្ពុជាទទួលសិទ្ធជាម្ចាស់ផ្ទះខាងមុខនេះ ។ ឯកឧត្តម បន្ដថា Full Marathon ឆ្នាំនេះនឹងមានការកើនឡើងជាងឆ្នាំមុន ខណៈគណៈកម្មការរៀបចំការប្រកួតកំពុងខិតខំសម្រួលឱ្យកាន់តែមានគុណភាពនូវព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះទទួលបាន ការទាក់ទាញកាន់តែល្អប្រសើរបន្ថែមទៀត ។
គួរបញ្ជាក់ថា សម្រាប់ការចុះឈ្មោះចូលរួមពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិទាំង៣១០០នាក់មកពី៥០ប្រទេស ដែលអ្នកឈ្មោះរត់ម៉ារ៉ាតុង៤២គីឡូម៉ែត្រ មានចំនួនជាង៣០០នាក់ អ្នកចុះឈ្មោះរត់២១គីឡូ ម៉ែត្រមានជាង១០០០នាក់ ចំនែកឯ១៨០០នាក់ទៀតរត់១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ហើយអ្នកចុះឈ្មោះច្រើនជាងគេគឺមកពីប្រទេសចិន ជប៉ុន និងម៉ាឡេស៊ី ។
សូមបញ្ជាក់ថា ទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ឆ្នាំនេះ ជាដំណើរដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងទាក់ទាញភ្ញៀវទេសរណ៍មកកាន់កម្ពុជាអោយកាន់តែច្រើន ហើយគោលបំណងសំខាន់មួយទៀត គឺរត់ដើម្បីស្វែងរកថវិកាជួយកិច្ចការមនុស្សធម៌ បរិស្ថាន សុខភាព ជាពិសេសផ្សព្វផ្សាយគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងតំបន់បេតិកភណ្ឌអរូបបិយ៍ នៃមនុស្សរបស់កម្ពុជាទៅកាន់ពិភពលោក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner