សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ សីហា ២០២៣
១. ៧ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ១២លាននាក់ នៃផែនការ ១៦លាននាក់ សម្រាប់ឆ្នាំ២០២៣នេះ – AMS Central
២. ឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញដូងប្រេងសម្រេចបាន ២២ ០០០តោន ធ្លាក់ចុះបន្តិច ដោយសារទិន្នផលមិនសូវល្អ – AMS Central
៣. ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជារកប្រាក់បានជាង ៤១៥លានដុល្លារពីការនាំចេញទំនិញទៅសិង្ហបុរី កើនជាង៥ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ – ភ្នំពេញបុស្តិ៍
៤. រុស្ស៊ីអាចត្រលប់ទៅផលិតកម្មឧស្ម័នវិញ ហើយការនាំចេញនឹងមានកំណើននៅឆ្នាំ២០២៥ ដោយសារតែប្រាក់ចំណូលនៃវិស័យឧស្ម័នរុស្ស៊ីអាចធ្លាក់ចុះជាងពីរដងមកត្រឹម ៧១ពាន់លានដុល្លារ – TASS
៥. ការនាំចេញអង្ករថៃ ទទួលផលពីបំរាមនាំចេញរបស់ឥណ្ឌា ខណៈវៀតណាមអះអាងថា អង្កររបស់ខ្លួនឡើងថ្លៃខ្ពស់ជាថ្មី – CNA
#ams1minute