សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ សីហា ២០២៣
១. ក្រសួងកសិកម្មចុះបញ្ជីការពារពូជចន្ទីចំនួន ៤ប្រភេទ រួមមានពូជចន្ទី M-23, ពូជ M-10 ពូជ IM-4 និងពូជ H-09 ដែលអ្នកជំនាញចាត់ទុកជាពូជចន្ទីដ៏មានតម្លៃរបស់កម្ពុជា – AMS Central
២. ផលិតផលជលផលរបស់កម្ពុជា ៤មុខបន្ថែម រួមមាន បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង អាចនាំចេញដោយផ្ទាល់ទៅចិន ក្រោយគយចិនអនុញ្ញាត – AMS Central
៣. ៧ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានជាង ២ ៦០០លានដុល្លារ ពីការនាំចេញកសិផល – FN
៤. ថៃជំរុញការប្រើប្រាស់ប្រាក់យ័ន និងរូបិយប័ណ្ណអាស៊ីផ្សេងទៀតក្នុងពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីទប់ស្កាត់ការប្រែប្រួលតម្លៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារ – Bangkok Post
៥. តំបន់ជាច្រើនរបស់ជប៉ុន កំពុងត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុង Khanun ដែលនឹងបក់បោកទៅក្បែរតំបន់ភាគនិរតី – AFP
#ams1minute