ពលរដ្ឋខ្មែរក្រៅប្រទេសបន្តការអបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)
ភាពអបអរសាទររបស់ពលរដ្ឋក្នុង និងក្រៅប្រទេស ដែលគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជានៅតែបន្តថែមទៀតក្នុងថ្ងៃទី៨ សីហា ឆ្នាំ២០២៣។
ពលរដ្ឋខ្មែរដែលជាពលករបំរើការក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើសារតាមបណ្តាញសង្គមរៀងៗខ្លួន ស្វាគមន៍ដល់នាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា ជាមួយនឹងការរំពឹងថាកម្ពុជានឹងកាន់តែវិវត្តន៍រកភាពរីកចម្រើនថ្មីថែមទៀត ក្រោមការដឹកនាំរបស់បណ្ឌិត ហ៊ុន ម៉ាណែត។
បណ្ឌិត ហ៊ុន ម៉ាណែត អាយុ ៤៥ឆ្នាំ គឺជាជនជាតិខ្មែរលើកដំបូងគេបំផុត ដែលបានប្រឡងជាប់ចូលសិក្សានៅសាលាបណ្ឌិតយោធា West Point សហរដ្ឋអាមេរិក។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ New York និងបានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Bristol ក្នុងចក្រភពអង់គ្លេស។
យុវជនពីក្រៅស្រុក បានអបអរសាទរ ចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជាមេដឹកនាំប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។
បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីពេញលេញនៅថ្ងៃទី២២ សីហា ឆ្នាំ២០២៣ ដែលជាថ្ងៃនៃថ្នាកដឹកនាំរបស់គណរដ្ឋមន្ត្រីថ្មី ត្រូវចូលស្បថឡើងកាន់តំណែង។